TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ០៧:៥១ ព្រឹក

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិត អបអរសាទរ​លោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក​។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយសដ៏ធំធេង និងសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអំណរសាទរជូនចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «បទពិសោធជាច្រើន រួមនឹងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ឯកឧត្តម គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម សហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោក មានសេរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្តល់សារសំខាន់យ៉ាងធំធេងដល់ ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត»។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ លោក ចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាលរបស់លោក សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់លោក ក្នុង ការដឹកនាំប្រជាជាតិអាមេរិក៕


អត្ថបទដែលជាប់ទាក់ទង
​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ ឯកឧត្តម សុខ សូកាន ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​
ព័ត៌មានជាតិ
រដូវ​ធ្វើ​ប្រហុក ផ្អក ​ដល់​ហើយ​! ពេញមួយសប្តាហ៍តែម្តង​ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូនេះ​
ព័ត៌មានជាតិ
កម្ពុជាជាប់លេខប៉ុន្មាន ​ក្នុងការប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ ​លើកទី៩ ឆ្នាំ២០២០?​
ព័ត៌មានជាតិ
អាជ្ញាធរកម្ពុជា-ថៃ ជួបពិភាក្សាគ្នាដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់
ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ពកម្ពុជា អនុញ្ញាតឲ្យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំកម្ពុជាទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
ព័ត៌មានជាតិ
BREAKING NEWS: ប្រធានាធិបតីបារាំងលោក Macron ឆ្លងកូវីដ-១៩
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី