អាជ្ញាធរខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចាញ់​បោក​មេខ្យល់ ចូលចាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ និង​ចូលរួម​ក្នុងការ​ប្រឆាំង​តវ៉ា បិទផ្លូវ​សាធារណៈ សូម​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្ត​ព្រះសីហនុ​)៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​ប្រកាស​នៅ​ព្រលប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គឺមាន​ចលនា​នៃ​ការ​ចូលមក​បោះ​របង ចាប់យក​ដី និង​សាងសង់​ខ្ទម​យ៉ាង​អនាធិបតេយ្យ នៅ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ចរ​បស់រ​ដ្ឋ ស្ថិតនៅ​ក្នុងភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ហើយក៏​ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ចុះ​ធ្វើការ​ទប់ស្កាត់ ដោយបាន​ធ្វើការ​រុះរើ​ខ្ទម និង​បង្គោលរបង​ទាំងនោះ​ចេញ​វិញ​។ 

​សេចក្តីប្រកាស​បន្តថា ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ នេះ ក្រុម​ប្រជាពលរដ្ឋ ដែលមាន​ការដឹកនាំ​បញ្ជា​ពី​មេខ្យល់ បាន​ចេញមក​ធ្វើការ​តវ៉ា និង​រារាំង​ការអនុវត្ត​ការងារ​របស់​អាជ្ញាធរ​ស្រុក ដែលជា​មន្ត្រីរាជការ​សាធារណៈ ព្រមទាំង​បាននាំគ្នា​បិទផ្លូវ ( វិថី​សម្តេច​សង្ឃរាជ ទេព វង្ស ) ធ្វើ​ឲ្យ​កកស្ទះ មិន​អាចធ្វើ​ចរាចរណ៍​បាន ដែល​ទង្វើ​នេះ គឺជា​ការបំពាន​លើផ្លូវ​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បានប្រកាស​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាញ់​បោក​មេខ្យល់ ចូលមក​ចាប់​ទន្ទ្រាន់​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ និង​ចូលរួម​ក្នុងការ​ប្រឆាំង​តវ៉ា បិទផ្លូវ​សាធារណៈ សូម​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ជាបន្ទាន់​។ ក្នុងករណី​បងប្អូន នៅតែ​បន្តធ្វើ​សកម្មភាព ដែល​ប្រាសចាក​ពី​ផ្លូវច្បាប់​បន្តទៀត រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​នោះឡើយ​។​

​សេចក្តីប្រកាស បន្តថា កន្លងមក មាន​ករណី​ក្រុម​មេខ្យល់ បាន​បំផុសបំផុល​ប្រជាពលរដ្ឋ​ឲ្យ​ចូលមក​បោះ​របង ចាប់យក​ដី និង​សាងសង់​ខ្ទម​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ទីតាំង​ខាងលើ ហើយក៏​ត្រូវបាន​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ចុះ​ធ្វើ​ការអប់រំ ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ ចាក​ចេញពី​ទីតាំង​ដី​របស់​រដ្ឋ និង​បានធ្វើ​ការរុះរើ​ខ្ទម និង​បង្គោលរបង​ទាំងនោះ ចេញ​ចំនួន ៤​លើក​រួចមកហើយ​៕​

អត្ថបទដែលជាប់ទាក់ទង
ទឹក​សឹ្ទ​ង​ពោធិ៍សាត់ ឡើង​ខ្ពស់ជាង​កម្រិត​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​លិច​ផ្លូវ ផ្ទះ និង​សាលាសង្កាត់ ក្នុង​ក្រុង​ពោធិ៍សាត់​
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី ប្រជុំពិភាក្សា លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ឆ្នាំ​២០២១-២០២៣ ដែលមាន ៦២៩​គម្រោង និង​ត្រូវ​ចំណាយ​ជាង ១២០០០​លាន​ដុល្លារ​
ព័ត៌មានជាតិ
កូ​វីដ ថ្ងៃនេះ នៅ​កម្ពុជា ឆ្លង​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ម្នាក់​!
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង ចុះ​ចែក​ពូជ​មាន់ ដល់​ក្រុម​បណ្ដុំ​អាជីវកម្ម​ផលិត​មាន់​ស្រែ នៅ​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ
ព័ត៌មានជាតិ
រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ ស្ដីពី ការពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព នៅតាម​ខុន​ដូរ និង​បុរី ក្នុង​រាជធានី​ភ្នំពេញ
ព័ត៌មានជាតិ
អគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ត្រូវបាន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី