កូ​វីដ​១៩ នៅថ្ងៃនេះ ឆ្លង​ថ្មី ៣​នាក់ និង​ជាសះស្បើយ ៣​នាក់​ដែរ​!​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៥ ខែធ្នូ​នេះ ក្រសួងសុខាភិបាល បានប្រកាស​ពី​ករណី​ឆ្លង​ថ្មី​វីរុស​កូ​វីដ​១៩ ចំនួន ៣​នាក់ ដែល ២​នាក់ ជា​អ្នកដំណើរ​ចូលមក​កម្ពុជា មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​ទេ​។ រីឯ​ម្នាក់ទៀត ជា​កុមារា អាយុ ១​ឆ្នាំ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។​

​សេចក្តីប្រកាស លើកឡើងថា ករណី​វិជ្ជមាន​វីរុស​កូ​វិដ​១៩​ថ្មី ចំនួន ២​នាក់ ដែលជា​អ្នកដំណើរ​ចូលមក​កម្ពុជា មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រួមមាន ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក អាយុ ៦៦​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​ខាងលើ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១០៥​នាក់​។ ក្នុងនោះ អ្នកដំណើរ ១០៤​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៤៤​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥៩​នាក់ និង​ស្ថានទូត​អាមេរិក ចំនួន​ម្នាក់​។​

​ដោយឡែក​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា ជា​ស្ត្រី​ជនជាតិ​ជប៉ុន អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​ខាងលើ ផ្តល់​ដោយ​វិទ្យាស្ថាន​សុខភាព​សាធារណៈ​នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល ក៏បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៦៥​នាក់​។ ក្នុងនោះ អ្នកដំណើរ ៦៤​នាក់​ទៀត ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៣៧​នាក់ និង​សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២៧​នាក់​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី ចំនួន​ម្នាក់ទៀត នៅ​ថ្ងៃទី​១៤ ខែធ្នូ ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ នោះ​គឺ​កុមារា​ជនជាតិខ្មែរ អាយុ ១​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​និ​រោគ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំ​ពេប​ញ ជា​កូនប្រុស​របស់​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣០​ឆ្នាំ ដែល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក លើក​ទី​៣ របស់​កុមារា​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្ត​ភា​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ករណី​ជាសះស្បើយ ចំនួន ៣​នាក់ ដែលជា​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នោះ​គឺ​បុរស​ជនជាតិខ្មែរ អាយុ ៥៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ប​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ជា​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ៣​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។ រីឯ​អ្នកជា​សះស្បើយ ២​នាក់​ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និ​រោគ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​សមាជិកគ្រួសារ​រប​ស់​អ្នកបើកបរ​ឲ្យ​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ និង​បុរស​ជនជាតិខ្មែរ អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​និ​រោគ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ដែលជា​អ្នក​ប៉ះពាល់​ជាមួយ​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​។​

​ក្រសួងសុខាភិបាល ក៏បាន​កត់សម្គាល់ថា បុគ្គល​អ្នកជំងឺ ២​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​លទ្ធផល​ធ្វើតេស្ត អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា កាលពី​ថ្ងៃទី​១៤ ខែធ្នូ គឺមាន​សំណាក សរុប​ចំនួន ៤០៥១​សំណាក​។ ក្នុង​ចំនួន​នេះ មាន​ចំនួន ៣៥២៤​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែធ្នូ គឺមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ម្នាក់ ដែលជា​កុមារា​ខាងលើ​។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក ចំនួន ៥២៧​សំណាក់​ទៀត ដែល​ត្រូវធ្វើ​វិភាគ​បន្ត នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​សរុប​អ្នកជំងឺ​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៤១​នាក់ ( ស្ត្រី ១៩​នាក់ និង​បុរស ២២​នាក់ )​។ ក្នុងនោះ ក៏មាន​អ្នកជា​សះស្បើយ ៣​នាក់​ហើយ​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់ ( ស្ត្រី ៨៦​នាក់ និង​បុរស ២៧៦​នាក់ )​។ ក្នុងនោះ ៣១២​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ( ៣៣​នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ១០​នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ និង ៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន ក្នុង​រាជធានី​ភ្នំពេញ )៕​

អត្ថបទដែលជាប់ទាក់ទង
លទ្ធភាព​ឆ្នាំនេះ នឹងមិន​មានការ​ប្រឡង​បាក់​ឌុប​ទេ តែ​វាយតម្លៃ​លើ​ពិន្ទុ​ឆមាស សម្រេច​ជាប់​ធ្លាក់​តែម្តង​!
ព័ត៌មានជាតិ
TOP NEWS: ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យមន្ត្រីបុគ្គលិកចូលធ្វើការវិញហើយ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា លោក ឆែម សាវុធ ភរិយា និង​ក្រុមគ្រួសារ​របស់គាត់ គឺជា​ជនរងគ្រោះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​មិនមានបណ្តុំច្រើនទេ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សារ​ពិសេស នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ​នេះ​
ព័ត៌មានជាតិ
Good News៖ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ចំនួន ៣​នាក់ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ លោក ឆែម សាវុធ ជាសះស្បើយ មុនគេ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី