អនុញ្ញាត​ឲ្យ​ផ្ទេរ​ក្របខណ្ឌ ឬ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​មន្ត្រីរាជការ នៅ​ក្រសួង និង​រាជធានី​ខេត្ត តែ​ផ្អាក​ការផ្ទេរ​នៅ​ក្រុង​ស្រុក​ខណ្ឌ ទៅ​មន្ទីរ អង្គភាព ក្រសួង​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា បានចេញ​លិខិត ជម្រាបជូន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​រាជធានី​ខេត្ត អភិបាលក្រុង​ស្រុក​ខណ្ឌ ស្តីពី ការធ្វើ​ប្រក្រតីភាព​ការផ្ទេរ​ក្របខណ្ឌ ឬ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​មន្ត្រីរាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​ឡើងវិញ​។​

​ក្រសួង​មុខងារសាធារណៈ បានចេញ​លិខិត ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ស្តីពី ការផ្អាក​ការផ្ទេរ​ក្របខណ្ឌ ឬ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​មន្ត្រីរាជការ នៅ​ថ្នាក់ក្រោម​ជាតិ ក្នុងពេល​កំពុងដំណើរកា​រ​នៃ​ការរៀបចំ​ផ្ទេរ​រចនាសម្ព័ន្ធ និង​បុគ្គលិក​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ក្នុង​លិខិត លោក​រដ្ឋមន្ត្រី ព្រុំ សុខា បាន​បញ្ជាក់ថា ដោយ​ផ្អែកលើ​តម្រូវការ និង​សំណូមពរ​ការងារ​ចាំបាច់​របស់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួង​មុខងារសាធារណៈ សូម​ធ្វើ​ការណែនាំ​ពី​ការធ្វើ​ប្រក្រតីភាព​ឡើងវិញ លើ​ការផ្ទេរ​ក្របខណ្ឌ ឬ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​មន្ត្រីរាជការ ដូចខាងក្រោម​៖ ១-​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រក្រតីភាព​ឡើងវិញ ចំពោះ​ការផ្ទេរ​ក្របខណ្ឌ ឬ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​មន្ត្រីរាជការ ដែល​បម្រើ​ការងារ នៅតាម​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​ជំនាញ​នានា ដែល​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ​។ ២-​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រក្រតីភាព​ឡើងវិញ ចំពោះ​ការផ្ទេរ​ក្របខណ្ឌ ឬ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​មន្ត្រីរាជការ ដែល​បម្រើកា​រាងរ​នៅ​រដ្ឋបាល​រាជធានី​ខេត្ត​។ ៣-​ផ្អាក​ការផ្ទេរ​ចេញពី​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទៅ​មន្ទីរ អង្គភាព​របស់​ក្រសួង ស្ថាប័ន ឬ​រដ្ឋបាល​ថ្នាក់ជាតិ រហូតដល់​មានការ​សម្រេច​ជាថ្មី​។ ក៏ប៉ុន្តែ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ អាចធ្វើ​ការផ្លាស់ប្តូ​រក​ន្លែ​ង​ធ្វើការ​របស់​មន្ត្រី​រាជការ​រវាង​អង្គភាព​មួយ ទៅ​អង្គភាព​មួយទៀត ព្រមទាំង​ការតែងតាំង ឬ​ប្រគល់​ភារកិច្ច​មន្ត្រីរាជការ នៅក្នុង​រចនាសម្ព័ន្ធរ​ដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ​សាមី ដោយ​អនុលោម​តាម​គោលការណ៍ បែបបទ និង​នីតិវិធី ដែល​បានកំណត់​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត ដែល​នៅ​ជា​ធរមាន​៕​

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យមន្ត្រីបុគ្គលិកចូលធ្វើការវិញហើយ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា លោក ឆែម សាវុធ ភរិយា និង​ក្រុមគ្រួសារ​របស់គាត់ គឺជា​ជនរងគ្រោះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​មិនមានបណ្តុំច្រើនទេ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សារ​ពិសេស នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ​នេះ​
ព័ត៌មានជាតិ
Good News៖ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ចំនួន ៣​នាក់ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ លោក ឆែម សាវុធ ជាសះស្បើយ មុនគេ​!
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅថ្ងៃនេះ ឆ្លង​ថ្មី ៣​នាក់ និង​ជាសះស្បើយ ៣​នាក់​ដែរ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី