ក្រុមអ្នកតវ៉ាថៃ ប្រកាសផ្អាកការធ្វើបាតុកម្មសម្រាប់ឆ្នាំនេះ សន្យាជួបគ្នាឆ្នាំក្រោយ ពិតជាធ្វើធំជាងមុន​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ ក្រុមសកម្មជនប្រជាធិបតេយ្យថៃ បានគ្រោងនឹងបង្កើនកម្រិតបាតុកម្មនៅឆ្នាំក្រោយ ឱ្យមានលក្ខណៈទ្រង់ទ្រាយធំជាងមុន ក្រោយប្រកាសផ្អាកពីការធ្វើបាតុកម្មនៅឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation Thailand កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

ការជួបជុំគ្នាបានចាប់ផ្តើមនៅម៉ោង ១០ ព្រឹកនិងមានការថ្លែងសុន្ទរកថា និងមានការពិភាក្សាឱ្យមានការលុបចោល អំពីច្បាប់ប្រមាថព្រះមហាក្សត្រផងដែរ។

មេដឹកនាំបាតុកម្មកញ្ញា ​Panusaya Sithijirawattanakul បាននិយាយនៅក្នុងព្រឹត្តិការណ៍ជួបជុំគ្នាកាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន ដោយកញ្ញាបានប្តេជ្ញាមុនពេលបញ្ចប់បាតុកម្មនៅល្ងាចថ្ងៃដដែលថា «យើងនឹងបង្កើនកម្រិតបាតុកម្មនៅឆ្នាំក្រោយ»។

គួរបញ្ជាក់ថា បាតុកម្មនៅទីក្រុងបាងកកបានផ្ទុះឡើង ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ទាមទារ និងគាបសង្កត់ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងទាញទំលាក់លោក ប្រាយុទ្ធ ចាន់អូចា ពីអំណាច រហូតបានឈានដល់ការធ្វើបាតុកម្មដំណាក់កាលមួយទៀត គឺទាមទារឲ្យលុបចោលច្បាប់ប្រមាថអង្គព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ចំ​នួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ទៅ៣សែននាក់ ខណៈការវ៉ាក់សាំងក្នុងប្រទេសមហាអំណាចនេះកំពុងចាប់ផ្តើម
អន្តរជាតិ
BREAKING NEWS: អង្គបោះឆ្នោត បោះឆ្នោតជ្រើសរើស​លោក Joe Biden ជា​ប្រធានាធិបតីទី៤៦​របស់​សហរដ្ឋអាមេរិក
អន្តរជាតិ
TOP NEWS: អាមេរិក ត្រៀមខ្លួន សម្រាប់ការចាក់វ៉ាក់សាំង Covid-19 លើកដំបូង នៅថ្ងៃចន្ទនេះ ខណៈអ្នកស្លាប់កើនដល់ជិត ៣សែននាក់
អន្តរជាតិ
BREAKING NEWS: ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារនៅ ញូវយ៉ក សហរដ្ឋអាមេរិក
អន្តរជាតិ
BREAKING NEWS: ប្រទេសសិង្ហបុរី សម្រេចជ្រើសយកវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech
អន្តរជាតិ
អង្គ​បោះឆ្នោត​សហរដ្ឋអាមេរិក នឹងជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើសរើស​លោក Joe Biden ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី