ឯកឧត្តម​ វេង សាខុន ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ!​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចាំបាច់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីតួនាទីរបស់សមាគមវារីវប្បករកម្ពុជា ក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងខណៈជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលជាសកល ជាពិសេសអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលថា "វិស័យកសិកម្មជាជីពចររបស់ពលរដ្ឋកម្ពុជា"។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិ ការក្រសួង ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា សមាជិក និងសមាជិកាជាច្រើនរូបទៀត។ 

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងក្តាប់បានអំពីស្ថានភាពជាក់ស្តែងរបស់សមាគមវារីវប្បករកម្ពុជារួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដល់រដ្ឋបាលជលផលនូវចំណុចគន្លឹះសំខាន់ៗមួយចំនួនជា៖ ១- ត្រូវសហការជាមួយសមាគម ដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់អំពីសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងតម្រូវការបន្ថែម ដោយប្រើយន្តការចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម កន្លែងចិញ្ចឹម និងបណ្តុំអាជីវកម្មផ្សេងៗទៀត រួចកំណត់ចេញអំពីបរិមាណផ្គត់ផ្គង់ និងតម្រូវការច្បាស់លាស់មួយ។ ២- ត្រូវពង្រឹង និងពង្រីកបន្ថែមទៀតលើការងារផ្សព្វផ្សាយបច្ចេកទេស បែបបទរដ្ឋបាល និងឯកសារគតិយុត្តដែលមានស្រាប់ដល់សមាជិកសមាគម។ ៣- ត្រូវពង្រឹងការងារទប់ស្កាត់បទល្មើសនាំចូលផលវារីវប្បកម្ម ដោយត្រូវសហការជាមួលភាគីពាក់ព័ន្ធ និងសមាគម។ ៤- ជួយរៀបចំចងក្រងបណ្តុំអាជីវកម្ម ឬបណ្តាញចិញ្ចឹម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបរិមាណផលិត និងតម្រូវការ។ ៥- ខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីបច្ចេកទេសចិញ្ចឹម កែច្នៃ ធ្វើយ៉ាងណាបង្កើនផលិតភាពចិញ្ចឹមក្នុងផ្ទៃដីស្រះទឹកដដែល ដើម្បីធានាបាននូវសុខុមាភាព វិបុលភាព ​និងនិរន្តរភាពនៃវិស័យវារីវប្បកម្មកម្ពុជាក្នុងពេលអនាគតដ៏ខ្លី។ 

ដោយឡែងចំពោះសមាគមវារីវប្បករកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដូចជា៖ ១- ត្រូវរួមសហការគ្នាក្នុងរង្វង់សមាគម បង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែបទាំងបរិមាណ និងគុណភាពឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូល។ ២- រៀបចំបណ្តុំ ឬបណ្តាញអាជីវកម្មចិញ្ចឹមត្រីឲ្យបានទូលំទូលាយ អនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវទាំងកម្មវិធីផលិតកូន កម្មវិធីចិញ្ចឹម និងកម្មវិធីទីផ្សារ។ ៣- ខិតខំរួមសាមគ្គីគ្នាអនុវត្តបែបបទបច្ចេកទេស រដ្ឋបាល និងការអនុវត្តច្បាប់ឲ្យកាន់តែមាន ប្រសិទ្ធភាព ឆ្លើយតបតាមស្តង់ដារផលិត ដែលជាឱកាសដ៏ល្អសម្រាប់ការប្រកួតប្រជែង។ ៤- កាត់បន្ថយភាពអសកម្ម បង្កើនសកម្មភាពជំរុញ លើកទឹកចិត្ត គាំទ្រ និងផ្សព្វផ្សាយអំពីតម្រូវ ការទីផ្សារ បរិមាណ និងតម្លៃក្នុងរង្វង់សមាគមឲ្យបានទូលំទូលាយ។ ៥- ត្រូវរួមសហការគ្នាឲ្យបានល្អប្រសើរជាមួយរដ្ឋបាលជលផល ដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជា និងចូលរួមទប់ស្កាត់បទល្មើសនាំចូលផលវារីវប្បកម្មខុសច្បាប់តាមគ្រប់រូបភាព។

ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សមាជិកសមាគមវារីវប្បករទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាពនៃវិបត្តជំងឺឆ្លងនេះឲ្យកាន់តែមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម៕


អត្ថបទដែលជាប់ទាក់ទង
BEST TV: កីឡាករខ្មែរ ខំលើកតម្កើងប្រាសាទអង្គរវត្ត បែរជាមានអ្នកខ្លះរិះគន់!
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ​នឹងថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩​ និងការទិញវ៉ាក់សាំង ​នៅម៉ោង៩ព្រឹក​ថ្ងៃ​ស្អែក​
ព័ត៌មានជាតិ
TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់ ​និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ​លទ្ធផលតេស្តលើកចុងក្រោយ ​គឺអវិជ្ជមានទាំងអស់​
ព័ត៌មានជាតិ
ក្រុមអ្នកវិភាគ៖ ក្រុមហ៊ុនឱសថ Pfizer និង Moderna អាចរកចំណូលបានរហូតដល់ ៣២ពាន់លានដុល្លារ ពីការលក់វ៉ាក់សាំង Covid-19 ក្នុងឆ្នាំ២០២១
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជសារ ​និងបាច់ផ្កាស្រស់ ​ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ក្នុងឱកាសថ្ងៃខួបកំណើត​
ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ​ចុះផ្ទាល់ដើម្បីបញ្ជាក់ច្បាស់ពីផលប៉ះពាល់ ​ក្នុងគម្រោងកែលម្អជុំវិញបឹងកន្សែង ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី