TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់ ​និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ​លទ្ធផលតេស្តលើកចុងក្រោយ ​គឺអវិជ្ជមានទាំងអស់​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ពីលទ្ធផលតេស្តលើកចុងក្រោយ គឺអវិជ្ជមានមេរោគកូវីដ-១៩។

សាររបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី១៤ ខែធ្នូ ដែល Swift News ទទួលបានសម្តេចបានឲ្យដឹងថា៖ «ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែល​មានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តលើកចុងក្រោយ និងទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺ # អវិជ្ជមានទាំងអស់ # ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ក្នុងការធ្វើតេស្តយកសំណាកខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ក៏ដូចជាក្រុមគ្រូពេទ្យទូទាំងប្រទេសដែលខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន យ៉ាងសកម្មដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់។ សូម​បងប្អូនជនរួមជាតិទាំងអស់​ បន្តអនុវត្តវិធានការទប់ស្កាត់ និងការពារខ្លួនកុំឲ្យឆ្លងជំងឺកូវិដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ទទួល​បាន​សុខ​ភាព​ល្អ​បរិបូរណ៍​ សិរីសួស្ដី​ ជ័យមង្គល​ វិបុលសុខគ្រប់ប្រការ»៕

អត្ថបទដែលជាប់ទាក់ទង
BEST TV: វឌ្ឍនភាព វារីអគ្គិសនី សេសានក្រោម២ ស្ទឹងត្រែង
ព័ត៌មានជាតិ
អស់ស្ទះ!! ​ឡានស្ព័រ​ Jaguar F-Type Heritage 60 Edition បញ្ចេញរូបរាងតែ៦០គ្រឿងគត់ទូទាំងពិភពលោក ក្នុងឱកាសគម្រប់ខួបទី៦០ឆ្នាំរបស់ឡានស្ព័រ E-Type
ព័ត៌មានជាតិ
អ្នក​វិទ្យាសាស្ត្រអាមេរិក ​ចាប់ដៃជាមួយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ​ដើម្បីកំណត់ប្រភពនៃការរីករាលដាលជំងឺកូវីដ​១៩
ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! សកម្មភាពឆបោក ប្រាក់តាមបណ្តាញសង្គម​ ​បន្តកើតមាននៅកម្ពុជា​
ព័ត៌មានជាតិ
BEST TV: កីឡាករខ្មែរ ខំលើកតម្កើងប្រាសាទអង្គរវត្ត បែរជាមានអ្នកខ្លះរិះគន់!
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ​នឹងថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩​ និងការទិញវ៉ាក់សាំង ​នៅម៉ោង៩ព្រឹក​ថ្ងៃ​ស្អែក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី