ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជសារ ​និងបាច់ផ្កាស្រស់ ​ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ក្នុងឱកាសថ្ងៃខួបកំណើត​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

ព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ ខ្ញុំមានហឫទ័យរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ និងកោតសរសើរដ៏កក់ក្តៅជាទីបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានខិតខំបំពេញភារកិច្ចមនុស្សធម៌ជូនប្រជាជាតិ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ 

ជាពិសេស ក្នុងខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីសប្បុរស បានចាត់មន្ត្រីនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមជូនពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង
អ្នក​វិទ្យាសាស្ត្រអាមេរិក ​ចាប់ដៃជាមួយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ​ដើម្បីកំណត់ប្រភពនៃការរីករាលដាលជំងឺកូវីដ​១៩
ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! សកម្មភាពឆបោក ប្រាក់តាមបណ្តាញសង្គម​ ​បន្តកើតមាននៅកម្ពុជា​
ព័ត៌មានជាតិ
BEST TV: កីឡាករខ្មែរ ខំលើកតម្កើងប្រាសាទអង្គរវត្ត បែរជាមានអ្នកខ្លះរិះគន់!
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ​នឹងថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩​ និងការទិញវ៉ាក់សាំង ​នៅម៉ោង៩ព្រឹក​ថ្ងៃ​ស្អែក​
ព័ត៌មានជាតិ
TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់ ​និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ​លទ្ធផលតេស្តលើកចុងក្រោយ ​គឺអវិជ្ជមានទាំងអស់​
ព័ត៌មានជាតិ
ក្រុមអ្នកវិភាគ៖ ក្រុមហ៊ុនឱសថ Pfizer និង Moderna អាចរកចំណូលបានរហូតដល់ ៣២ពាន់លានដុល្លារ ពីការលក់វ៉ាក់សាំង Covid-19 ក្នុងឆ្នាំ២០២១
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី