ក្រុមអ្នកវិភាគ៖ ក្រុមហ៊ុនឱសថ Pfizer និង Moderna អាចរកចំណូលបានរហូតដល់ ៣២ពាន់លានដុល្លារ ពីការលក់វ៉ាក់សាំង Covid-19 ក្នុងឆ្នាំ២០២១​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ស្របពេលទាំងអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសមួយចំនួនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ គឺជាឱកាសមួយសម្រាប់ស្តារឡើងនូវសេដ្ឋកិច្ចពិភពលោក។

យោងតាមក្រុមអ្នកវិភាគ Wall Street បានព្យាករណ៍ថាត្រឹមឆ្នាំ២០២១ ក្រុមហ៊ុន Pfizer និង Moderna នឹងរកចំណូលបាន ៣២ពាន់លានដុល្លារ ពីការលក់វ៉ាក់សាំងកូវីដ-១៩ ដោយចំណូលទាំងនោះ មិនបានរាប់ទាំងទឹកប្រាក់ដែលក្រុមហ៊ុនបានទទួលបានពីកុងត្រាដែលលក់ឱ្យរដ្ឋាភិបាលនានា ក្នុងការជួយបញ្ចប់ការឆ្លងរាតត្បាតជំងឺ​ដ៏អាក្រក់បំផុតនេះ។

ក្នុងនោះផងដែរ ក្រុមហ៊ុនឱសថ Pfizer នឹងបែងចែកចំណូលជាមួយនឹងក្រុមហ៊ុន BioNTech (BNTX) ដែលជាក្រុមហ៊ុនអាឡឺម៉ង់ដែលខ្លួនបានសហការជាមួយដើម្បីបង្កើតវ៉ាក់សាំងកូវីដ-១៩នេះ។

អ្នកជំនាញបានរំពឹងថាក្រុមហ៊ុន Pfizer នឹងទទួលបានប្រាក់ចំនួន ៩,៣ ពាន់លានដុល្លារបន្ថែមទៀតក្នុងការលក់វ៉ាក់សាំង Covid-19 ក្នុងឆ្នាំ ២០២២ និង ២០២៣ ខណៈដែលពិភពលោកអាចនឹងនៅតែបន្តចាក់វ៉ាក់សាំង៕

អត្ថបទដែលជាប់ទាក់ទង
អស់ស្ទះ!! ​ឡានស្ព័រ​ Jaguar F-Type Heritage 60 Edition បញ្ចេញរូបរាងតែ៦០គ្រឿងគត់ទូទាំងពិភពលោក ក្នុងឱកាសគម្រប់ខួបទី៦០ឆ្នាំរបស់ឡានស្ព័រ E-Type
ព័ត៌មានជាតិ
អ្នក​វិទ្យាសាស្ត្រអាមេរិក ​ចាប់ដៃជាមួយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ​ដើម្បីកំណត់ប្រភពនៃការរីករាលដាលជំងឺកូវីដ​១៩
ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! សកម្មភាពឆបោក ប្រាក់តាមបណ្តាញសង្គម​ ​បន្តកើតមាននៅកម្ពុជា​
ព័ត៌មានជាតិ
BEST TV: កីឡាករខ្មែរ ខំលើកតម្កើងប្រាសាទអង្គរវត្ត បែរជាមានអ្នកខ្លះរិះគន់!
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ​នឹងថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩​ និងការទិញវ៉ាក់សាំង ​នៅម៉ោង៩ព្រឹក​ថ្ងៃ​ស្អែក​
ព័ត៌មានជាតិ
TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់ ​និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ​លទ្ធផលតេស្តលើកចុងក្រោយ ​គឺអវិជ្ជមានទាំងអស់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី