ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ឯទៀត នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(វ៉ាស៊ីនតោន)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័របានចុះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ , អនុប្រធានាធិបតីលោក Mike Pence រួមទាំងមន្ត្រីកំពូលៗ ឯទៀត នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ដែលទើបតែបានអនុម័តថ្មីៗនេះ។

ប្រភពដដែលបានឱ្យដឹងថាបុគ្គលិកនៅសេតវិមាន និងមន្ត្រីមួយចំនួននឹងត្រូវទទួលវ៉ាក់សាំងក្នុងរយៈពេល ១០ថ្ងៃខាងមុខ។ ទោះជាយ៉ាងណាក៏ដោយវាមិនទាន់ច្បាស់ទេថាតើលោក ត្រាំ នឹងព្រមទទួលការចាក់វ៉ាក់សាំងឬអត់។

សូមជម្រាបថាវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer/BioNTech ប្រមាណជា៣លានដូស កំពុងត្រូវបានចែកចាយទូទាំងរដ្ឋនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ ក្រោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានអនុម័តជាផ្លូវការ ស្របពេលដែលកូវីដ-១៩បានសម្លាប់ពលរដ្ឋអាមេរិកជិត៣០ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: អាមេរិក ត្រៀមខ្លួន សម្រាប់ការចាក់វ៉ាក់សាំង Covid-19 លើកដំបូង នៅថ្ងៃចន្ទនេះ ខណៈអ្នកស្លាប់កើនដល់ជិត ៣សែននាក់
អន្តរជាតិ
BREAKING NEWS: ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារនៅ ញូវយ៉ក សហរដ្ឋអាមេរិក
អន្តរជាតិ
BREAKING NEWS: ប្រទេសសិង្ហបុរី សម្រេចជ្រើសយកវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech
អន្តរជាតិ
អង្គ​បោះឆ្នោត​សហរដ្ឋអាមេរិក នឹងជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើសរើស​លោក Joe Biden ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី
អន្តរជាតិ
ក្រុមអ្នកតវ៉ាថៃ ប្រកាសផ្អាកការធ្វើបាតុកម្មសម្រាប់ឆ្នាំនេះ សន្យាជួបគ្នាឆ្នាំក្រោយ ពិតជាធ្វើធំជាងមុន
អន្តរជាតិ
សាលារៀនទាំងអស់នៅក្រុងសេអ៊ូល កូរ៉េខាងត្បូង ត្រូវបានបិទទ្វារជាថ្មី ក្រោយករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសនេះបានកើនឡើងគួរឱ្យបារម្ភ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី