Good News៖ ជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ និងមិនមានអ្នកឆ្លងថ្មីទេ!​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ គឺជាដំណឹងដ៏រីករាយ សម្រាប់ប្រទេសកម្ពុជាយើង ដោយនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ថ្មី ចំនួន ២នាក់ កាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញ និងមិនមានអ្នកឆ្លងថ្មីទេ​។

អ្នកជា​សះស្បើយ​ទាំង ២​នាក់​នោះ គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ធ្វើដំណើរ​មកពី​ប្រទេស​ចិន តាម​ជើងហោះហើរ មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​រីឯ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ម្នាក់ទៀត គឺជា​បុរស​ជនជាតិខ្មែរ​-​អាមេរិក អាយុ ៤៩​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​ចិន ( តៃវ៉ាន់ ) មកដល់​កម្ពុជា នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ក្នុង​សេចក្តីប្រកាស​នៅ​ព្រឹក​នេះ ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់ថា មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ឡើយ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០​។​

​ដោយឡែក លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក៏​ត្រូវបាន​ក្រសួងសុខាភិបាល លើកឡើងថា កាលពី​ថ្ងៃទី​១៣ ខែធ្នូ​ម្សិលមិញ មាន​វត្ថុ​សំណាក​សរុប ៦៧៦២ សំណាក ដោយ​ក្នុង​ចំនួន​នេះ មាន ៣៤៣៨​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១៣​ធ្នូ និង​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ នៅសល់​វត្ថុ​សំណាក ៣៣២៤​សំណាក​ទៀត ត្រូវធ្វើ​វិភាគ​បន្ត នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គឺ​ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៤០​នាក់ ( ស្រី ១៩​នាក់ និង​ប្រុស ២១​នាក់ )​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៥៩​នាក់ ( ស្ត្រី ៨៤​នាក់ និង​បុរស ២៧៥​នាក់ )​។ ក្នុងនោះ ៣០៩​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥០​នាក់ កំពុង​សម្រាក​ព្យាបាល រួមមាន ៣៤​នាក់ ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ៩​នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ និង ៧​នាក់ សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕​

អត្ថបទដែលជាប់ទាក់ទង
ក្រុមអ្នកវិភាគ៖ ក្រុមហ៊ុនឱសថ Pfizer និង Moderna អាចរកចំណូលបានរហូតដល់ ៣២ពាន់លានដុល្លារ ពីការលក់វ៉ាក់សាំង Covid-19 ក្នុងឆ្នាំ២០២១
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជសារ ​និងបាច់ផ្កាស្រស់ ​ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ក្នុងឱកាសថ្ងៃខួបកំណើត​
ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ​ចុះផ្ទាល់ដើម្បីបញ្ជាក់ច្បាស់ពីផលប៉ះពាល់ ​ក្នុងគម្រោងកែលម្អជុំវិញបឹងកន្សែង ​
ព័ត៌មានជាតិ
ឯកឧត្តម​ វេង សាខុន ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ!​
ព័ត៌មានជាតិ
ក្រសួង​ធនធានទឹក និង​ឧតុនិយម ទុកពេល​ឲ្យ​អង្គការ WCS ត្រឹម​ថ្ងៃ​អង្គារ​ស្អែក​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី