ពលករចំណាកស្រុក ​និងពលរដ្ឋគ្មានការងារធ្វើក្នុងកំឡុងពេលកូវីដ ​ចូលរួមកម្លាំងក្នុងការជីកប្រឡាយជើងក្អែប​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពត)៖ នៅថ្ងៃទី​១១ ខែធ្នូ​ ឆ្នាំ​២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បាននឹងកំពុងដឹកនាំប្រជាកសិករ ជីកប្រឡាយជើងក្អែប នៅប្រព័ន្ធធារាសាស្ត្រប្រឡាយមេត្នោតចុងស្រង់ ស្ថិតនៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ចំនួន ២៤អនុគម្រោង មានប្រវែងសរុបចំនួន ១៧,៣០១ ម៉ែត្រ សម្រេចបាន ៤០%។ 

មន្ទីរធនធានទឹកបានឲ្យដឹងថា ពលកម្មចូលរួមមានពលករចំណាកស្រុក និងប្រជាពលរដ្ឋដែលគ្មានការងារធ្វើក្នុងកំឡុងពេល កូវីត១៩។ ដោយមានចំនួន ៣៥នាក់ ក្នុងមួយអនុគម្រោង សរុបទាំង ២៤អនុគម្រោង មានកម្លាំងពលកម្មចូលរួមសរុបចំនួន ៨៤០នាក់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានឲ្យដឹងនៅថ្ងៃដដែលនេះថា ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអនុវត្តការងារគម្រោងប្រទ្បាយជើងក្អែបបន្តទៀតមានចំនួន០៣ ប្រព័ន្ធធារាសាស្ត្រ រួមមាន៖ 

១.ប្រព័ន្ធធារាសាស្ត្រ កីចក ស្ថិតនៅឃុំធ្មា និងឃុំម៉ឺនជ័យ ស្រុករំដួល ចំនួន១០ខ្សែ ស្មើនឹង១០អនុគម្រោង មានប្រវែង៧០៩៤ម៉ែត្រ ដែលមានអ្នកចូលរួមធ្វើពលកម្មចំនួន ៦៦៦នាក់ ក្នុងនោះស្រីចំនួន១៣៧នាក់ សម្រេចបាន៥០%

២.ប្រព័ន្ធធារាសាស្ត្រ ប្រឡាយកូនភ្លោះ ស្ថិតនៅឃុំក្រោលគោ ឃុំគោគព្រីង និងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ចំនួន៣០ខ្សែ ស្មើនិង៣០អនុគម្រោង មានប្រវែង២១២១៦ម៉ែត្រ ដែលមានអ្នកចូលរួមធ្វើពលកម្មចំនួន២០៩៨ នាក់ ក្នុងនោះស្រីចំនួន៣៨០នាក់ សម្រេចបាន៤០%

៣.ប្រព័ន្ធធារាសាស្ត្រ កំពង់ជ្រៃ ស្ថិតនៅឃុំស្វាយធំ និងឃុំគ្រួស ស្រុកស្វាយជ្រំ ចំនួន៣៣ខ្សែ ស្មើនិង៣៤អនុគម្រោង មានប្រវែង២៤៣៦៥ម៉ែត្រ ដែលមានអ្នកចូលរួមធ្វើពលកម្មចំនួនម២៣២៧នាក់ ក្នុងនោះស្រីចំនួន ៣៩៧នាក់ សម្រេចបាន៥០%។

បើតាមក្រសួងធនធានទឹក សរុបទាំង ០៣ប្រព័ន្ធ មានចំនួន ៧៣ខ្សែ ស្មើនឹង៧៤ អនុគម្រោង មានប្រវែង ៥២៦៧៥ម៉ែត្រ ដែលមានអ្នកចូលរួមធ្វើពលកម្មចំនួន៥០៩១នាក់ ក្នុងនោះស្រីចំនួន៩១៤នាក់៕

អត្ថបទដែលជាប់ទាក់ទង
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើយុទ្ធនាការបាញ់ថ្នាំប្រឆាំងជំងឺកូវីដ១៩ នៅផ្សារអូឡាំពិក
ព័ត៌មានជាតិ
TOP NEWS: ប្រធានសមាគមចិន Hongmen នៅកម្ពុជា ជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក
ព័ត៌មានជាតិ
នី ណាក់ ដែលរពឹសមាត់ឌឺដងដៀមដាម ត្រូវតុលាការសម្រេច ឃុំខ្លួននៅពន្ធនាគារព្រៃស
ព័ត៌មានជាតិ
បុគ្គលិកសណ្ឋាគារ និងភោជនីយដ្ឋាន ចម្ប៉ាពេជ្រ ចំនួន ៧៣នាក់ ​គឺអវិជ្ជមានកូវិដ-១៩
ព័ត៌មានជាតិ
ការធ្វើ​តេស្ត លើក​ទី​៣ នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​នេះ​
ព័ត៌មានជាតិ
កិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅពាក់កណ្ដាលខែធ្នូនេះ​ ត្រូវបានលើកពេល​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី