(ភ្នំពេញ)៖ លោក នី ណាក់ ត្រូវបានលោក ហុង សុគុណ វឌ្ឍនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃសបណ្តោះអាសន្ន។
បានចេញដីកាឃុំខ្លួន លោក នី ណាក់ ដែល ដាក់ពន្ធនាគារព្រៃស ។ នេះបើយោងតាមដីកាបង្គាប់អោយឃុំខ្លួនរបស់តុលាការ ។
លោក នី ណាក់ ត្រូវបានចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និង ញុះញង់អោយមានការរើសអើង» តាមមាត្រា៣០៧ មាត្រា៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដោយប្រើហ្វេសប៊ុកផេក IMan-KH ដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និងស្ថាប័នរដ្ឋជាញឹកញាប់។ ចុងក្រោយនេះ ជនត្រូវចោទនេះ បានឌឺដងនឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការពាក់ម៉ាស់ មនុស្សទៅពាក់ឲ្យ «សត្វ»៕





