(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ប្រឆាំងកូវីដ១៩ ចុះធ្វើយុទ្ធនាការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងនៅផ្សារអូឡាំពិក ស្ថិតនៅសង្កាត់អូឡាំពិក ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លោក សោម អូន បានឲ្យដឹងថា ក្រុមស្មគ្រចិត្តរបស់លោកនៅតែបន្តធ្វើយុទ្ឋនាការគ្រប់ទីកន្លែង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងរាលដាលជំងឺកូវីដ១៩ សំខាន់ដើម្បីទប់ស្កាត់មិនឲ្យជំងឺកាចសហាវនេះ រីករាលដាលក្នុងសហគមន៍។
សូមបញ្ជាក់ថា ផ្សារ អូឡាំពិក មាន ចំនួន ៤ជាន់ សរុប ទាំង ជាន់ ក្រោម ដែលមាន ផ្ទៃ ក្រឡា សរុប ប្រមាណ ៥០,០០០ មែត្រ ការ៉េ មាន ចំនួន តូប ៥៦៨៩ តូប និង មាន បងប្អូន អាជីវករ ប្រមាណ១២,០០០នាក់៕







