(ភ្នំពេញ)៖ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបញ្ជាក់ កាលពីថ្ងៃ១១ ធ្នួ ២០២០ថា បុគ្គលិក និងថៅកែសណ្ឋាគារ និងភោជនីយដ្ឋានមាន យីហោ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) បានយកសំណាក ទៅធ្វើតេស្ត គឹអវិជ្ជមានកូវីត ១៩ ដែលមានបុគ្គលិកចំនួន ៧៣ នាក់ ។
ការធ្វើតេស្តនេះ បន្ទាប់ពីឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់ កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។
ប៉ុន្តែទោះបីជាយ៉ាងណា សណ្ឋាគារនេះ ត្រូវផ្អាកក្នុងរយៈពេល ១៤ថ្ងៃ។ តាមគោលការណ៍របស់ប្រធានមណ្ឌលចក្តាឡីស័ក គឺតម្រូវឱ្យអ្នកទាំង ៧៣ នាក់ ស្នាក់នៅក្នុងសណ្ឋាគារទាំងអស់គ្នា ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា យ៉ាងតិច ២ម៉ែត្រ មិនត្រូវរស់នៅប្រមូលផ្តុំគ្នាឡើយ។ សម្រាប់ការទំនាក់ទំនងជាមួយសាច់ញាតិ បងប្អូន មិត្តភក្តិ ឬទិញម្ហូបអាហារ ត្រូវទាក់ទងគ្នា តាមរយៈទូរសព្ទជាមួយគ្នា នៅខាងក្រៅ មិនអាចទាក់ទងគ្នាផ្ទាល់បានឡើយ ដើម្បីរក្សាសុវត្ដិភាព និងជាការអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕






