ខេត្តមួយនេះ​ ឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជា​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ស្ពឺ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កំពង់ស្ពឺ គឺជាខេត្តមួយមានសក្តានុពលខ្ពស់លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ទាំងជាលក្ខណៈគ្រួសារ និងជាលក្ខណៈឧស្សាហកម្ម។ បច្ចុប្បន្ន ផលិតកម្មទាំងបីនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។ 

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែធ្នូ បានឲ្យដឹងថានៅទូទាំងខេត្តមាន៖ ១- ជ្រូកសរុបចំនួន ២៣២ ៤៤៣ ក្បាល និង២- មាន់សរុបចំនួន ៣ ៣១៥ ៤៩៣ ក្បាល។

នៅទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមសត្វសរុបចំនួន ៤៩៥កន្លែង ក្នុងនោះមាន៖ ១- កសិដ្ឋានចិញ្ចឹមជ្រូកសាច់មានចំនួន ២២២ មានជ្រូកសរុបចំនួន ១៨៥ ៥២៣ ក្បាល។ ២- កសិដ្ឋានចិញ្ចឹមជ្រូកពូជមានចំនួន ៤៥ មានជ្រូកមេពូជសរុបចំនួន ៤៨ ៨៩២ ក្បាល។ ៣- កសិដ្ឋានចិញ្ចឹមមាន់យកសាច់មានចំនួន២១៤ មានមាន់សរុបចំនួន ២ ១១២ ៦០០ក្បាល។ ៤- កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមានចំនួន ១០ មានមាន់ចំនួន ១៩៣ ៣០០ ក្បាល។

សូមបញ្ចាក់ជូនថា ក្រៅពីផលិតកម្មចិញ្ចឹមជ្រូកសាច់ ជ្រូកពូជ មាន់យកសាច់ និងមាន់យកស៊ុតខេត្តក៏មានកសិដ្ឋានចិញ្ចឹមគោ និងចិញ្ចឹមទាផងដែរ។ បច្ចុប្បន្ន ខេត្តមានគោសរុបចំនួន ២៥៣ ៨៣៤ ក្បាល និងទាមានចំនួន ១០ ៩៨៦ ក្បាល ហើយស្រុកដែលឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វគឺស្រុកគងពិសី សំរោងទង ឪរ៉ាល់ ឧត្តុង ច្បារមន និងស្រុកថ្ពង។ 

កសិដ្ឋានជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ភាគច្រើនសុទ្ធតែជារបស់ក្រុមហ៊ុននាំមុខ គេផ្នែកផលិតកម្មចិញ្ចឹមសត្វ និងផលិតចំណីសត្វទាំងក្នុង និងក្រៅស្រុក និងរបស់ប្រជាកសិករដែលសហការចិញ្ចឹមតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនធំៗទាំងនោះ។ 

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម សេចក្តីត្រូវការសាច់សត្វនៅលើទីផ្សារទូទាំងប្រទេសកំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ដោយសារការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ សេដ្ឋកិច្ច និងកំណើនប្រជាជន។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាសេនាធិការបាន និងកំពុងជំរញលើកទឹកចិត្ត និងគាំទ្រឲ្យវិស័យឯកជន ជាពិសេសបងប្អូនប្រជាកសិករ នាំគ្នាខិតខំពង្រីកអាជីវកម្មចិញ្ចឹមសត្វបន្ថែមទៀតដើម្បីធានាបានទាំងបរិមាណ និងគុណភាពសម្រាប់ធ្វើការផ្គត់ផ្គង់ឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារ។ 

អ្នកចិញ្ចឹមសត្វត្រូវការចំណី អ្នកផលិតចំណីត្រូវការវត្ថុធាតុដើម ដែលកម្ពុជាមានដូចជា ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅត្រី និងម្សៅដំឡូងមី ។ល។ ហើយអ្នកផលិតវត្ថុធាតុដើមគឺបងប្អូនប្រជាកសិករ នេះគឺជាខ្សែច្រវាក់វិលជុំក្នុងប្រព័ន្ធផលិតកម្មចិញ្ចឹមសត្វ៕

អត្ថបទដែលជាប់ទាក់ទង
នី ណាក់ ដែលរពឹសមាត់ឌឺដងដៀមដាម ត្រូវតុលាការសម្រេច ឃុំខ្លួននៅពន្ធនាគារព្រៃស
ព័ត៌មានជាតិ
បុគ្គលិកសណ្ឋាគារ និងភោជនីយដ្ឋាន ចម្ប៉ាពេជ្រ ចំនួន ៧៣នាក់ ​គឺអវិជ្ជមានកូវិដ-១៩
ព័ត៌មានជាតិ
ការធ្វើ​តេស្ត លើក​ទី​៣ នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​នេះ​
ព័ត៌មានជាតិ
កិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅពាក់កណ្ដាលខែធ្នូនេះ​ ត្រូវបានលើកពេល​
ព័ត៌មានជាតិ
ពលករចំណាកស្រុក ​និងពលរដ្ឋគ្មានការងារធ្វើក្នុងកំឡុងពេលកូវីដ ​ចូលរួមកម្លាំងក្នុងការជីកប្រឡាយជើងក្អែប​
ព័ត៌មានជាតិ
មិនដាក់ដៃឡើយ! ​កម្លាំងអាវុធហត្ថ ​បន្តចេញអំពាវឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ១៩​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី