Good News៖ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទៀត​ទេ​!​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​នេះ បានប្រកាសថា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​។ គិត​មកដល់​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​នេះ អ្នកជំងឺ​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​ចំនួន ៤០​នាក់​ដដែល​។ 

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ទាំងអស់ ទៅធ្វើ​តេស្ត​ដោយ​យក​វត្ថុ​សំណាក លើក​ទី​៣ ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​ទីតាំង ដូចខាងក្រោម​៖ ១.​បរិវេណ​ក្រសួងមហាផ្ទៃ ( សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ ) ពី​ម៉ោង ៨​ព្រឹក ២.​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ( សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ) ពី​ម៉ោង ៧​ព្រឹក និង​ដោយឡែក​សម្រាប់​អ្នក​ប៉ះពាល់​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅតាម​បណ្តា​ខេត្ត សូម​អញ្ជើញ​ទៅធ្វើ​តេស្ត ជា​លើក​ទី​៣ នៅតាម​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​ទទួលខុសត្រូវ ក្នុង​ការរៀបចំ​ទីកន្លែង​ធ្វើតេស្ត វត្ថុ​សំណាក នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល ប្រកាសថា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​សរុប ៣៥៧​នាក់​។ ក្នុងនោះ បានជា​សះស្បើយ ៣០៧​នាក់ និង ៥០​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ​។​

​ក៏ប៉ុន្តែ​ក្រសួងសុខាភិបាល បាន​បញ្ជូន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់ ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឲ្យ​ទៅ​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង
បុគ្គលិកសណ្ឋាគារ និងភោជនីយដ្ឋាន ចម្ប៉ាពេជ្រ ចំនួន ៧៣នាក់ ​គឺអវិជ្ជមានកូវិដ-១៩
ព័ត៌មានជាតិ
ការធ្វើ​តេស្ត លើក​ទី​៣ នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​នេះ​
ព័ត៌មានជាតិ
កិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅពាក់កណ្ដាលខែធ្នូនេះ​ ត្រូវបានលើកពេល​
ព័ត៌មានជាតិ
ពលករចំណាកស្រុក ​និងពលរដ្ឋគ្មានការងារធ្វើក្នុងកំឡុងពេលកូវីដ ​ចូលរួមកម្លាំងក្នុងការជីកប្រឡាយជើងក្អែប​
ព័ត៌មានជាតិ
មិនដាក់ដៃឡើយ! ​កម្លាំងអាវុធហត្ថ ​បន្តចេញអំពាវឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ១៩​
ព័ត៌មានជាតិ
ខេត្តមួយនេះ​ ឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី