អ្នកឧកញ៉ា តាន់ស្រ៊ី ដាតូ Dr CHEN LIP KEONG បានចូលរួមជាទឹកប្រាក់ ៥លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អ្នកឧកញ៉ា​ តាន់ស្រ៊ី​ ដាតូ​ Dr CHEN LIP KEONG គឺជាជនជាតិម៉ាឡេស៊ី​ ដែលវិនិយោគនៅកម្ពុជា​ តំណាងឲ្យមិត្តភាព​កម្ពុជា​-ម៉ាឡេស៊ី​ បានចូលរួមជាទឹកប្រាក់ ៥លានដុល្លា​រ ដល់​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូន​ប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ​។

ក្នុងលិខិតថ្លែងអំណរគុណ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០​ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ តាន់ស្រ៊ី ដែលបានចូលរួមចំណែក​ជាថវិកា ចំនួន ៥លាន​ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំង ចាក់ការពារជំងឺ COVID-19 ដើម្បីការពារអាយុជីវីត​ប្រជាជនកម្ពុជា​»។

សម្តេចតេជោ គូសបញ្ជាក់ថា «វិភាគទាន ដែលតាក់ស៊្រី ផ្តល់មកនាពេលនេះ ពិតជាមាន​តម្លៃ ដែលមិនអាចកាត់​ថ្លៃបាន ហើយនឹងត្រូវ​បានចង​ចាំ​ទុកក្នុងប្រវត្តិសាស្ត្រ​របស់ប្រជាជនកម្ពុជា​»។

​សូមរម្លឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ទិញ​វ៉ាក់​សាំង​ ប្រឆាំង​កូ​វីដ​១៩ ចាក់​ជូន​ប្រជាជនកម្ពុជា ​ឱ្យបាន ១០​លាន​នាក់ ដែល​ត្រូវការ​វ៉ាក់សាំង​រហូតដល់​ ២០​លាន​ដូ​ស។ តែ​​តម្រូវការ​ចំពោះមុខ ​នា​ដំណាក់កាល​ទីមួយនេះ កម្ពុជានឹងទិញវ៉ាក់សាង​ ១​លាន​ដូ​ស សម្រាប់​ចាក់​ជូនប្រជាជន ៥០​ម៉ឺន​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​កន្លែង ដែលមាន​ហានិភ័យ និង​កំពុងមាន​ហានិភ័យ ដែល​អាទិភាព ​នឹង​ផ្តល់ជូន​គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នគរបាល​យុត្តិធម៌​គ្រប់​ប្រភេទ រហូតដល់​កម្មករ​បោស​សំរាម​សំអាត​ទីក្រុង​ទីប្រជុំជន​។​ល​។ ដែល​ត្រូវ​ទទួលបាន ​នៅ​ដំណាក់កាល​ទីមួយ​នេះ​​។​

​ចាប់តាំងពី​យប់​ថ្ងៃទី​៧ ខែធ្នូ សប្បុរសជន រួមមាន ឧកញ៉ា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកតំណាងរាស្ត្រ រហូតដល់ព្រះមហាក្សត្រ បាន​ចូលរួម​បរិច្ចាគ​ថវិកា ​តាមតិច តាមច្រើន​ជា​បន្តបន្ទាប់​។​ ចលនាផុសផុល​របស់មហាជននេះ ត្រូវបានសម្តេចតេជោ ចាត់ទុកថា ជាខឿនការពារសុខភាពប្រជាជនកម្ពុជាដ៏រឹងមាំ។

រហូតដល់ម៉ោង ៦ល្ងាចថ្ងៃទី១១ ខែធ្នូនេះ រាជរដ្ឋាភិបាល ទទួលបាន​ជាង ៤៥លានដុល្លារ​អាមេរិកហើយ៕


អត្ថបទដែលជាប់ទាក់ទង
កិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅពាក់កណ្ដាលខែធ្នូនេះ​ ត្រូវបានលើកពេល​
ព័ត៌មានជាតិ
ពលករចំណាកស្រុក ​និងពលរដ្ឋគ្មានការងារធ្វើក្នុងកំឡុងពេលកូវីដ ​ចូលរួមកម្លាំងក្នុងការជីកប្រឡាយជើងក្អែប​
ព័ត៌មានជាតិ
មិនដាក់ដៃឡើយ! ​កម្លាំងអាវុធហត្ថ ​បន្តចេញអំពាវឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ១៩​
ព័ត៌មានជាតិ
ខេត្តមួយនេះ​ ឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជា​
ព័ត៌មានជាតិ
Good News៖ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទៀត​ទេ​!
ព័ត៌មានជាតិ
ការធ្វើ​តេស្ត​ចុងក្រោយ លើក​ទី​៣ ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១២​ធ្នូ​នេះ នៅ ៧​ទីតាំង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី