លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ជនពូជសាសន៍និយម បានប្តូរចិត្តសរសើរវៀតណាម ហើយបន្តបង្អាប់បង្អោនកម្ពុជា​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានសរសេរអត្ថបទមួយដែលមានចំណងជើងថា «កម្ពុជាត្រូវរៀនពីប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ» ដែលចុះផ្សាយនៅលើគេហទំព័រមួយឈ្មោះ «កូយណិតទី» នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ រួចក៏យកមកផ្សាយបន្តនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន។ នេះគឺជាការបត់បែនដ៏ចំឡែកដែល ទណ្ឌិត សម រង្ស៊ី បានប្តូរចិត្តសរសើរវៀតណាម ដែលកន្លងមកខ្លួនតែងតែរិះគន់ និងរើសអើងពូជសាសន៍វៀតណាម ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ ឬមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋាននៃមនុស្សជាតិឡើយ។

ជាបន្តបន្ទាប់ ប្រធានបទប្រទេសវៀតណាម និងជនជាតិវៀតណាមរស់នៅកម្ពុជា តែងតែត្រូវបាន សម រង្ស៊ី ប្រើប្រាស់ជាឧបករណ៍នយោបាយរបស់ខ្លួន។ សម រង្ស៊ី បាននិយាយរើសអើងប្រកាន់ពូជសាសន៍វៀតណាម ចាប់តាំងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលខ្លួននៅជាសមាជិក គណបក្សហ៊្វុនស៊ិនប៉ិច ហើយបន្តនិយាយថែមទៀតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បន្តរហូតមក។ ភាសាប្រកាន់ពូជសាសន៍របស់ សម រង្ស៊ី​ គឺមានភាពដូចគ្នានឹងក្រុម​ ហ្វាស៊ីសផ្តាច់ការ អាឌុល ហ៊ីត្លែរ ដែលរើសអើងពូជសាសន៍ជ្វីហ្វ និងចោទប្រកាន់ថាពូជសាសន៍នេះជា «ដង្កូវប៉ារ៉ាសិតរបស់អាល្លឺម៉ង់» ​មានបំណងចង់គ្របដណ្តប់ទ្វីបអឺរ៉ុបទាំងមូល។

នៅទ្វីបអឺរ៉ុប ហ្វាស៊ីសអាល្លឺម៉ង់ដឹកនាំដោយ អាឌុល ហ៊ីត្លែរ បានសម្លាប់ពូជសាសន៍ជ្វីហ្វជាង ៦ លាននាក់ ក្នុងរយៈពេល៦ឆ្នាំ ដោយសារមនោគមវិជ្ជាប្រកាន់ពូជសាសន៍ ដែលបានកំណត់ថា មានតែពូជសាសន៍អារីយ៉ង់ទេ ដែលមានសិទ្ធិរស់នៅលើទ្វីបអឺរ៉ុប។ ការប្រកាន់ពូជសាសន៍គឺជាឧបករណ៍ដែលនាំឲ្យ ហ៊ីត្លែរ បានឡើងកាន់អំណាចលឿន និងបានបង្កឲ្យប្រជាជនអាល្លឺម៉ង់មានកំហឹង។ ទីបំផុតប្រទេស អាល្លឺម៉ង់ និងទ្វីបអឺរ៉ុបទាំងមូលត្រូវបានបំផ្លាញដោយសង្រ្គាមលោកលើកទីពីរ។

ឥឡូវនេះ នៅក្នុងអត្ថបទមួយសរសើរប្រទេសវៀតណាម សម រង្ស៊ី បានបង្ហាញនូវភាពប្រែប្រួល «រវើរវាយ» នៃមនុស្សគ្មានគោលការណ៍។ រឿងនេះប្រហែលជាអាចត្រូវបានពន្យល់ដោយការពិតមួយ ដែលថា បរទេសដែល«គ្រូ»របស់ សម រង្ស៊ី ឥឡូវនេះបានកំពុងបង្កើតទំនាក់ទំនងល្អជាមួយវៀតណាម។

ទណ្ឌិត សម រង្ស៊ី ខំនិយាយឲ្យពិរោះអំពីការប្រឆាំងអំពើពុករលួយ ប៉ុន្តែខ្លួនជាជនប្រកាន់ពូជសាសន៍ ដែលសហគមន៍អន្តរជាតិថ្កោលទោស។ ការប្រកាន់ពូជសាសន៍គឺគ្រោះថ្នាក់ខ្លាំងណាស់។ ជាក់ស្តែងការសម្លាប់ជនជាតិស្បែកខ្មៅលោក ចច ហ្វ្លយ នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក បានធ្វើឲ្យផ្ទុះកុប្បកម្មពាសពេញពិភពលោក។​ ការលប់បំបាត់ពូជសាសន៍និយម និងទាសករនិយម ជាមូលដ្ឋានគ្រឹះនៃការកសាងជាតិរបស់សហរដ្ឋអាមេរិក ដែលលោកប្រធានាធិបតី អាប្រាហាម លីងខុន ជាអ្នកដឹកនាំ។

បុគ្គលទាំងឡាយណាដែលមានមនោគមវិជ្ជាប្រកាន់ជាតិសាសន៍ដូចជា សម រង្ស៊ី គឺមិនមានលក្ខណៈសម្បត្តិដឹកនាំស្ថាប័ននយោបាយណាមួយថ្លៃថ្នូរឡើយ កុំថាឡើយដល់ដឹកនាំប្រទេសជាតិ។ អ្នកដែលផ្តល់ជំនួយនិងការគាំទ្រ ទណ្ឌិត សម រង្ស៊ី ត្រូវតែពិចារណាដោយយកចិត្តទុកដាក់ អំពីចរិតរើសអើងពូជសាសន៍និយម ដ៏មានគ្រោះថ្នាក់របស់ទណ្ឌិត សម រង្ស៊ី៕ 

 ដោយ៖ ស្រី សន្ធរ និស្សិតខ្មែរនៅអង់គ្លេស


អត្ថបទដែលជាប់ទាក់ទង
មិនដាក់ដៃឡើយ! ​កម្លាំងអាវុធហត្ថ ​បន្តចេញអំពាវឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ១៩​
ព័ត៌មានជាតិ
ខេត្តមួយនេះ​ ឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជា​
ព័ត៌មានជាតិ
Good News៖ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទៀត​ទេ​!
ព័ត៌មានជាតិ
ការធ្វើ​តេស្ត​ចុងក្រោយ លើក​ទី​៣ ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១២​ធ្នូ​នេះ នៅ ៧​ទីតាំង​
ព័ត៌មានជាតិ
អ្នកឧកញ៉ា តាន់ស្រ៊ី ដាតូ Dr CHEN LIP KEONG បានចូលរួមជាទឹកប្រាក់ ៥លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
BEST TV: លោក ឈឿន ឧត្តម ដែលបាត់មុខមួយរយៈ ឥឡូវមានវត្តមានថ្មី ជាមួយបទចម្រៀងអំពីកូវីដ១៩ ក្រោមចំណងជើងថា «វិភាគទាន ការពារកូវីដ»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី