ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា ​និងសមាជិកទាំងអស់ ​បរិច្ចាគប្រាក់ខែរៀងៗខ្លួន​ជាង​ ១០០លានរៀល​ ​ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន រួមជាមួយឯកឧត្តម លោកជំទាវ សមាជិក សមាជិកាទាំងអស់ បានចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែរៀងៗខ្លួន សរុបជាទឹកប្រាក់ចំនួន ១១៨,៥៣៥,៧០០ រៀល ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ ដែលជំហានដំបូងនឹងទិញវ៉ាក់សាំងចំនួន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួនប្រមាណ ៥០ម៉ឺននាក់។

ឆ្លៀតក្នុងឱកាសនេះដែរ គណៈកម្មការទី៧ នៃរដ្ឋសភា សូមសម្តែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន សប្បុរជនជាតិ និងអន្តរជាតិ និងសាធារណជនទាំងអស់ ដែលបានបង្ហាញនូវទឹកចិត្តជួយគ្នា រួមគ្នា គិតគូរដល់សុខមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលនេះសបញ្ជាក់យ៉ាងច្បាស់នូវភាពទទួលខុសត្រូវខ្ពស់ក្នុងនាមជាថ្នាក់ដឹកនាំ និងប្រជាជាតិខ្មែរតែមួយ៕

អត្ថបទដែលជាប់ទាក់ទង
ផ្ទុះរឿងរ៉ាវប្រជាជនចាញ់បោកក្រុមហ៊ុនពុះដីឡូតិ៍ BID នៅខេត្តកោះកុង​
ព័ត៌មានជាតិ
TOP NEWS: ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង នឹងចាត់វិធានការស្រាវជ្រាវលើការផ្សាយព័ត៌មានដែលប៉ះពាល់ ឯកឧត្តម ថន វីរៈ ដើម្បីរកយុត្តិធម៌
ព័ត៌មានជាតិ
ក្រុមហ៊ុន លី ហួរ វេរលុយបង្កើតលេខកូដ ​សម្រាប់ការបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន​ ក្នុងការទិញវ៉ាក់សាំងកូវីដ១៩​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន​ ថ្លែងអំណរគុណលោកឧកញ៉ា លី ហួរ ​និងលោកជំទាវ ​ដែលបានបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ ​ដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
ធនាគារនានាចាប់ផ្តើមបង្កើតគណនី ​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្នុងការបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
អ៊ីស្រាអែល និងម៉ារ៉ុក យល់ព្រមបង្កើតទំនាក់ទំនងការទូតពេញលេញ, លោក ដូណាល់ ត្រាំ ថាជា «របកគំហើញដ៏ធំមួយសម្រាប់សន្តិភាពនៅមជ្ឈឹមបូព៌ា»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី