(ភ្នំពេញ)៖ ក្រុមហ៊ុន លី ហួរ វេរលុយ ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់សងប្រាក់មានសុវត្ថិភាព និទំនុកចិត្តនៅកម្ពុជា បានបង្កើតលេខកូដ 2020 សម្រាប់ប្រាក់រៀល និងដុល្លារ សម្រាប់ការបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងកូវីដ១៩។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
មកទល់ពេលនេះ មានធនាគារជាច្រើនបានចាប់ផ្តើមបង្កើតគណនីរៀងៗខ្លួន ដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានា ដែលមានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងនេះផងដែរ៕




