ផ្ទុះរឿងរ៉ាវប្រជាជនចាញ់បោកក្រុមហ៊ុនពុះដីឡូតិ៍ BID នៅខេត្តកោះកុង​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កោះកុង)៖ ប្រជាពលរដ្ឋដែលជាចាញ់បោកក្រុមហ៊ុនពុះដីឡូតិ៍ BID នៅខេត្តកោះកុង បានស្នើសុំថ្នាក់ដឹកនាំជួយរកយុត្តិធម៌ និងដោះស្រាយករណីនេះ ខណៈមេក្លោងឈរបោកបានរត់គេចខ្លួនបាត់។ 

តាមគណ​នីហ្វេសប៊ុកឈ្មោះ ប្រុស ឡា នៅថ្ងៃទី១១ ខែធ្នូនេះ បានបង្ហោះរូបភាព និងខ្លឹមសារដូច្នេះថា៖ «សូមមេត្តាសម្ដេចតេជោហ៊ុនសែនជួយរកយុត្តិធម៌ដល់ពួកខ្ញុំផង នេះជាក្រុមអ្នកលក់ដីឡូតិ៍ខ្យល់ (B.I.D) នៅ ភូមិបឹងឃុននាង ឃុំស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បុគ្គលទាំងនេះបានបោកប្រាស់អ្នកភូមិរាប់រយគ្រួសារនៅខេត្តកោះកុង ហើយប្រមូលលុយរាប់សែនដុល្លាររត់គេចខ្លួនបាត់ទាំងរំភើយ សូមថ្នាក់ដឹកនាំធំៗ មេត្តាជួយរកយុត្តិធម៌ដោះស្រាយជូនពួកខ្ញុំដែលជាប្រជាពលរដ្ឋក្រីក្រ ទន់ខ្សោយផង ពួកខ្ញុំជាអាជីវករតូចតាច លំបាកណាស់ទំរាំសន្សំលុយបានទៅទិញដីឡូតិ៍នេះ តែចុងក្រោយត្រូវបុគ្គលទាំងនេះបោកប្រាស់លុយពួកខ្ញុំអស់រលីង តើអោយពួកខ្ញុំជាប្រជាពលរដ្ឋ ទន់ខ្សោយរំពឹងអ្វី ? Copy=សំបូរ»។ 

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានចេញសេចក្តីថ្លែងការណ៍មួយជុំវិញបញ្ហានេះផងដែរ។ ជាមួយគ្នានេះ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនមេក្លោងធំៗ៣នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D រួមមាន៖ ទី១. ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន ដីឡូតិ៍ខ្យល់ B.I.D, ទី២. ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន ដីឡូតិ៍ខ្យល់ B.I.D និង ទី៣. ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ។

មេក្លោងឈរបោកទាំង៣នាក់ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បញ្ជាឲ្យចូលខ្លួននៅតុលាការខេត្តកោះកុងឲ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីឆបោក និង រំលោភលើទំនុកចិត្តប្រព្រឹត្តនៅចំណុចដីឡូតិ៍ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីអំឡុងខែកុម្ភ ឆ្នាំ២០២០។

តាមការឲ្យដឹងបុគ្គលជាមេក្លោង​ទាំង៣នាក់នេះ បានបោកប្រាស់ប្រជាពលរដ្ឋជាង ៧០គ្រួសារ ស្មើនឹងទឹកប្រាក់ប្រមាណ ១លានដុល្លារ ចំពោះការលក់ដីឡូតិ៍ជាង​​ ១០០ឡូតិ៍ ប៉ុន្តែគ្មានដីឡូតិ៍ប្រគល់ជូនអតិថិជននោះទេ៕ 

អត្ថបទដែលជាប់ទាក់ទង
ម្ចាស់ហ្វេសប៊ុ​ក​ផេ​កឈ្មោះ Iman-KH ​ដែលបង្ហោះសារឌឺដងរឿង​ទិញ​ម៉ាស់​ពាក់​ឲ្យមាន់ ត្រូវបញ្ជូនឡើងតុលាការ​
ព័ត៌មានជាតិ
លោក លី ចាន់សុភក្តី បដិសេធចំពោះគណនី Telegram មួយដែលយករូបថតលោកប្រេីប្រាស់ឈ្មោះ ឈរ ផល្លី ក្នុងបំណងទុច្ចរិត ដេីម្បីឆបោ និងក្លែងបន្លំក្នុងបណ្តាញសង្គម
ព័ត៌មានជាតិ
សម្ព័ន្ធហិរញ្ញវត្ថុដ៏ធំរបស់កូរ៉េ ​ត្រៀមបង្កើតទីស្នាក់ការកណ្ដាលធនាគានៅកម្ពុជា ​និងយល់ព្រមបញ្ចុះអត្រាការប្រាក់ឥណទាន​ ​សម្រាប់ពលករខ្មែរនៅកូរ៉េ
ព័ត៌មានជាតិ
ឯកឧត្ដម ឃួង ស្រេង ប្រគល់អាល់កុល ៤០កាន និងម៉ាស់ ២ម៉ឺនបន្ទះ ជូនកងទ័ពឈរជើងតាមព្រំដែន​
ព័ត៌មានជាតិ
Land Rover Defender ជារថយន្តទំនើប ធន់ មាំបំផុតនោះ ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពី Euro NCAP
ព័ត៌មានជាតិ
BEST TV: អ្នកចម្រៀង ឌី សូនីតា បង្ហោះវីដេអូ «១ជើង ទុកជាអនុស្សាវរីយ៍»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី