ធនាគារនានាចាប់ផ្តើមបង្កើតគណនី ​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្នុងការបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ មកដល់ពេលនេះ មានធនាគារជាច្រើនបានចាប់ផ្តើមបង្កើតគណនីរៀងៗខ្លួន ដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានា ដែលមានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ក្នុងនោះ ធនាគារដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរៃអង្គាសថវិការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានដូចជា៖ ធនាគារ ជីប ម៉ុង បានបង្កើតមុខងារថ្មីនៅក្នុង Chip Mong Bank App គឺ Covid-19 Vaccine Donation ឬបរិច្ចាគតាមភ្នាក់ងារ ធនាគារ ជីប ម៉ុង ដែលមានលេខគណនីប្រាក់រៀល 8000 0000 និងលេខគណនីប្រាក់ដុល្លារ 7000 0000។ ធនាគារ អេស៊ីលីដា ចូលរួមបរិច្ចាគតាមយៈគណនីទាន់ចិត្ត 0977775569, គណនីធនាគារ (រៀល) 00010556999989 និងគណនីធនាគារ (ដុល្លារ) 00010556999999។

ចំណែកអតិថិជនធនាគារ អម្រឹត និងសាធារណជន អាចចូលរួមបរិច្ចាគតាមរយៈគណនី មូលនិធិអម្រឹតសម្រាប់វ៉ាក់សាំងកូវីដ-១៩ ដែលមានគណនី ប្រាក់រៀល៖ 1000002021 និងប្រាក់ដុល្លារ៖ 1000002020។ សម្រាប់ធនាគារ ប្រាសាក់ វិញអាចចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្ត តាមគណនីឈ្មោះ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ដែលមានឈ្មោះគណនី៖ Covid-19 Vaccine Fund និងលេខគណនីជាប្រាក់រៀល៖ 022518960025, លេខគណនីជាប្រាក់ដុល្លារ៖ 022518960014។

ជាមួយគ្នានេះដែរ សប្បុរសជន​ក៏អាច​ធ្វើការ​បរិច្ចាគ​ដោយ​ផ្ទេរ​ចូល​គណនី Hattha Bank Covid-19 Contribution Fund របស់​ធនាគារ ហត្ថា ដែល​មាន​លេខ​គណនី 168000033270 (​សម្រាប់​ប្រាក់​រៀល​) និង 168000033305 (​សម្រាប់​ប្រាក់​ដុល្លារ​) ហើយ​ការ​បរិច្ចាគ​អាច​ធ្វើ​ឡើង​តាម​រយៈ​សេវា​ធនាគារ​ចល័ត ឬ​នៅ​បញ្ជរ​បេឡា​សាខា​គ្រប់​ខេត្ត​ក្រុង​របស់​ធនាគារ ហត្ថា ដោយ​មិន​គិតថ្លៃ

អត្ថបទដែលជាប់ទាក់ទង
Land Rover Defender ជារថយន្តទំនើប ធន់ មាំបំផុតនោះ ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពី Euro NCAP
ព័ត៌មានជាតិ
BEST TV: អ្នកចម្រៀង ឌី សូនីតា បង្ហោះវីដេអូ «១ជើង ទុកជាអនុស្សាវរីយ៍»
ព័ត៌មានជាតិ
ផ្ទុះរឿងរ៉ាវប្រជាជនចាញ់បោកក្រុមហ៊ុនពុះដីឡូតិ៍ BID នៅខេត្តកោះកុង​
ព័ត៌មានជាតិ
TOP NEWS: ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង នឹងចាត់វិធានការស្រាវជ្រាវលើការផ្សាយព័ត៌មានដែលប៉ះពាល់ ឯកឧត្តម ថន វីរៈ ដើម្បីរកយុត្តិធម៌
ព័ត៌មានជាតិ
ក្រុមហ៊ុន លី ហួរ វេរលុយបង្កើតលេខកូដ ​សម្រាប់ការបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន​ ក្នុងការទិញវ៉ាក់សាំងកូវីដ១៩​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន​ ថ្លែងអំណរគុណលោកឧកញ៉ា លី ហួរ ​និងលោកជំទាវ ​ដែលបានបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ ​ដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី