កូរ៉េខាងត្បូង នឹងបន្ថែមកម្លាំងយោធា នៅក្រុងសេអ៊ូល ដើម្បីជួយដល់បុគ្គលិកពេទ្យជួរមុខ ស្របពេលករណីឆ្លងកូវីដ-១៩បានកើនឡើងគួរឱ្យបារម្ភ​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

 (សេអ៊ូល)៖ កូរ៉េខាងត្បូងនឹងធ្វើការចល័តកម្លាំងយោធា នៅក្រុងស៊េអូល ដើម្បីជួយដល់បុគ្គលិកសុខាភិបាលជួរមុខ ដោះស្រាយវិបត្តិកូវីដ-១៩ ជាមួយនឹងការរកឃើញថ្មីៗនេះចំនួន៦៨៩ករណី ស្របពេលដែលចំនួននៃការឆ្លង និងស្លាប់បានការកើនឡើងគួរឱ្យបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន C N A នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Chung Sye-kyun បានថ្លែងថា លោកនឹងបញ្ជូនកងកំលាំងនិងបុគ្គលិករដ្ឋាភិបាលប្រមាណ ៨០០ នាក់ ដើម្បីជួយគ្រប់គ្រងអ្នកជំងឺនៅក្រុងសេអ៊ូល។ អាជ្ញាធរបានប្រញាប់ប្រញាល់សាងសង់គ្រែមន្ទីរពេទ្យ ក្នុងកុងតឺន័រដឹកទំនិញនៅសប្តាហ៍នេះ ក្រោយចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បានកើនឡើងជិត១៧០នាក់ ជាហេតុជំរុញឱ្យអាជ្ញាធរសុខាភិបាលស្វែងរកគ្រែបន្ថែមនៅទូទាំងប្រទេស។

ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ និង​ការពារ​ជំងឺ​របស់​កូរ៉េ បានឱ្យដឹងថា ការរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន ៦៧៣ករណី នាំឱ្យករណីឆ្លងសរុបកើនដល់ ៤០.៧៨៦ករណី ខណៈអ្នកស្លាប់កើនដល់ ៥៧២ករណី៕

អត្ថបទដែលជាប់ទាក់ទង
ក្រុមហ៊ុន លី ហួរ វេរលុយបង្កើតលេខកូដ ​សម្រាប់ការបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន​ ក្នុងការទិញវ៉ាក់សាំងកូវីដ១៩​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន​ ថ្លែងអំណរគុណលោកឧកញ៉ា លី ហួរ ​និងលោកជំទាវ ​ដែលបានបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ ​ដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
ធនាគារនានាចាប់ផ្តើមបង្កើតគណនី ​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្នុងការបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
អ៊ីស្រាអែល និងម៉ារ៉ុក យល់ព្រមបង្កើតទំនាក់ទំនងការទូតពេញលេញ, លោក ដូណាល់ ត្រាំ ថាជា «របកគំហើញដ៏ធំមួយសម្រាប់សន្តិភាពនៅមជ្ឈឹមបូព៌ា»
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា ​និងសមាជិកទាំងអស់ ​បរិច្ចាគប្រាក់ខែរៀងៗខ្លួន​ជាង​ ១០០លានរៀល​ ​ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ
ព័ត៌មានជាតិ
ឈ្មោះនិងរូបថតឯកឧត្តម នេត សាវឿន ​ត្រូវបានគេបន្លំប្រើក្នុងប្រព័ន្ធ Telegram ​យកទៅបញ្ជាដឹកនាំកម្លាំងផ្សេងៗ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី