(សហរដ្ឋអាមេរិក)៖ ពិធីការិនីកម្មវិធីជជែកកម្សាន្ត និងជាតារាកំប្លែងអាមេរិកដ៏ល្បី លោកស្រី Ellen DeGeneres និងជាម្ចាស់កម្មវិធី«The Ellen DeGeneres Show» បានប្រកាសនៅថ្ងៃព្រហស្បហ៍នេះថា ខ្លួនបានតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែសុខភាពមិនមានអ្វីធ្ងន់ធ្ងរឡើយពោលគឺនៅមានសុខភាពធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
លោកស្រី Ellen DeGeneres បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា «ខ្ញុំចង់ឱ្យគ្រប់គ្នាដឹងថា ខ្ញុំបានតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែជាសំណាង សុខភាពខ្ញុំមិនមានអ្វីធ្ងន់ធ្ងរឡើយ»។ លោកស្រីបន្ថែមថា «ខ្ញុំនឹងជួបជាមួយនឹងទស្សនិកជន ក្រោយពេលឈប់សម្រាក សូមថែរក្សាសុខភាព និងមានសុវត្ថិភាព»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Telepictures បានឱ្យដឹងថាការថតកម្មវិធីទូរទស្សន៍ របស់លោកស្រី Ellen DeGeneres នឹងត្រូវផ្អាករហូតដល់ខែមករា៕



