(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារបាញ់ថ្នាំសំលាប់មេរោគកូវីដ១៩ របស់នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានចុះបាញ់ថ្នាំសំលាប់មេរោគកូវីដ១៩ នៅអគារទាំងអស់ក្នុងទីស្តីការក្រសួងមហាផ្ទៃ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្ដីការក្រសួង៕





