សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោកជំទាវ បាន​បរិច្ចាគ​ថវិកា ចំនួន ២​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​ការចូលរួម​បរិច្ចាគ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ១​លាន​ដូ​ស ក្នុង​ជំហាន​ដំបូង ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ៥០​ម៉ឺន​នាក់ ដោយ​ឥតគិតថ្លៃ​។​

​នៅ​ព្រលប់​ថ្ងៃទី​៨ ខែធ្នូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា សម្តេច មានបំណង​ចាក់​វ៉ាក់សាំង ជូន​ប្រជាជន​កម្ពុជា​យើង ឱ្យបាន ១០​លាន​នាក់ ដែល​ត្រូវការ​វ៉ាក់សាំង​រហូត ២០​លាន​ដូ​ស និង​តម្រូវការ​ចំពោះមុខ នា​ដំណាក់កាល​ទីមួយ ចំនួន ១​លាន​ដូ​ស សម្រាប់​ចាក់​ជូន ៥០​ម៉ឺន​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​កន្លែង ដែលមាន​ហានិភ័យ និង​កំពុងមាន​ហានិភ័យ ដែល​អាទិភាព​ផ្តល់ជូន​គ្រូពេទ្យ​គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នគរបាល​យុត្តិធម៌​គ្រប់​ប្រភេទ រហូតដល់​កម្មករ​បោស​សំរាម​សំអាត​ទីក្រុង​ទីប្រជុំជន​។​ល​។ ដែល​ត្រូវ​ទទួលបាន នៅ​ដំណាក់កាល​ទីមួយ​នេះ​។​

​សម្តេច​តេ​ជោ ជឿជាក់ថា កម្ពុជា​យើង ពិតជា​អាចធ្វើ​បាន​ក្នុង​ស្មារតី​សាមគ្គី និង​ការចូលរួម​ដូច​សព្វថ្ងៃនេះ​។​

​មកដល់​ល្ងាច​ថ្ងៃទី​៨ ខែធ្នូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​ការទទួលបាន​ថវិកា​ពី​សប្បុរសជន​ជាង ៣០​លាន​ដុល្លារ​អាមេរិក​។ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​បន្ថែម​គ​ណ​នី ២​ទៀត នៅ​អេស៊ីលីដា និង​ភ្នាក់ងារ វី​ង ដែល​ប្រជាពលរដ្ឋ​អាច​ផ្ទេរ​ជា​ប្រាក់រៀល និង​ប្រាក់​ដុល្លារ ដោយ​មិនមាន​ការបង់​សេវា​។ សម្រាប់​វី​ង ចំពោះ​ប្រាក់រៀល គឺ 9992, ប្រាក់​ដុល្លារ​គឺ 9991​។ ចំពោះ​អេស៊ីលីដា​ប្រាក់រៀល គឺ 00010556999989, ចំពោះ​ប្រាក់​ដុល្លារ​គឺ 00010556999999​។ 

​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ពី​ច្រក ២ ដែល​ប្រជាពលរដ្ឋ អាច​ចូលរួម​ថវិកា គឺ​១.​ចូល​តាមរយៈ​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី ដែលមាន​លេខ​ទូរស័ព្ទ 012 96 19 71 ប្រចាំ​ការទទួល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ទី​២.​តាមរយៈ​ធនាគារ ABA លេខ​គណនី 001249176 គណនី​ឈ្មោះ Tep Sothy៕​

អត្ថបទដែលជាប់ទាក់ទង
ទោះបី​មាន​វ៉ាក់សាំង ក៏​មិនមែន​មានន័យថា យើង​អាច​ត្រលប់​ទៅ​ប្រក្រតីភាព​វិញ​ភ្លាម​នោះទេ​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការចូលរួម​របស់​កម្ពុ​ជា ចំនួន ៧​លាន​ដុល្លារ ក្នុង​មូលនិធិ​អភិវឌ្ឍន៍ ACMECS
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម «​កិច្ចប្រជុំ​កំពូល ស្តីពី ការប្តេជ្ញាចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​» នៅ​ថ្ងៃទី​១២ ខែធ្នូ តាមរយៈ​វីដេអូ​ថត​ទុកជាមុន​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ៤​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ នាំឲ្យអ្នកឆ្លងសរុបកើនដល់ ៣៨នាក់
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS នៅ​ថ្ងៃទី​០៩ ខែធ្នូ តាមរយៈ​ប្រព័ន្ធ​វីដេអូ​
ព័ត៌មានជាតិ
Top News៖ ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​អ្នក​ធ្លាប់​ទៅ​ហាង Zando និង Pedro រួសរាន់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ សុខា ភ្នំពេញ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី