ស​.​ស​.​ស​.​ក ចូលរួម​ជួយ​យកអាសារ​គ្នា ក្នុង​គ្រា​លំបាក​!​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ លោក ជាង សុខា អគ្គលេខាធិការរង នៃ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក និង​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន មាន​ជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ គ្រួសារ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា រួមមាន ទីប្រឹក្សា ស្ថាបនិក និង​ថ្នាក់ដឹកនាំ សមាជិក​ក្នុង​គណៈកម្មាធិការ​ទាំង​អស់ បាន​ចូលរួម​បរិច្ចាគ​ថវិកា សរុប ២២៩០​ដុល្លារ ជូន​លោក ជាង សុខា​។​

​ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​លើកឡើងថា «​កាយវិការ និង​ទឹកចិត្ត​សប្បុរសធម៌​នេះ គឺមាន​ត​ម្លៃធំធេង មិនអាច​កាត់ថ្លៃ​បាន ហើយ​ជា​កម្លាំង​លើកទឹកចិត្ត​ដល់​លោក ជាង សុខា ក្នុងការ​តស៊ូ​ជំនះ​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ ឲ្យ​បានជា​សះស្បើយ ក្នុងពេល​ឆាប់​ខាងមុខ​»​។​

​ឯកឧត្តម ហ៊ុយ វណ្ណៈ បាន​គូសបញ្ជាក់ថា «​យើង​សូម​ចងចាំ​នូវ​ទឹកចិត្ត​បរិសុទ្ធ នៃ​មិត្ត​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​នេះ​»​។ 

ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏​សូម​អរគុណ​ចំពោះ​ទឹកចិត្ត​សហការី ដែល​ជួយ​យកអាសារ​គ្នា ក្នុង​គ្រា​លំបាក និង​សូម​ជូនពរ​លោក ជាង សុខា ឆាប់​បានជា​សះស្បើយ​៕​

អត្ថបទដែលជាប់ទាក់ទង
Top News៖ ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​អ្នក​ធ្លាប់​ទៅ​ហាង Zando និង Pedro រួសរាន់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ សុខា ភ្នំពេញ​
ព័ត៌មានជាតិ
សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩
ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ឯកឧត្តម រស់ សុវាចា និយាយថា ក្រសួងអប់រំធ្វើតាមគោលការណ៍សម្ដេចតេជោ ហ៊ុន សែន ដោយមិនធ្វើតាមសំណើផ្សេងនោះទេ
ព័ត៌មានជាតិ
វិទ្យុ​បារាំង RFI ជា​ភាសា​ខ្មែរ នឹង​ដំណើរ​ការផ្សាយ​ឡើងវិញ ចាប់ពី​ថ្ងៃទី​៩​ធ្នូ​តទៅ​ ខណៈបុគ្គលិក នៅជាប់ចត្តាឡីស័ក ១៤ថ្ងៃ នៅឡើយ
ព័ត៌មានជាតិ
ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បរិច្ចាគថវិកា១០០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី