ឯកឧត្តម រស់ សុវាចា និយាយថា ក្រសួងអប់រំធ្វើតាមគោលការណ៍សម្ដេចតេជោ ហ៊ុន សែន ដោយមិនធ្វើតាមសំណើផ្សេងនោះទេ​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម រស់ សុវាចា​ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់អង្គ​ភាព​សារ​ព័ត៌មាន Swift News នៅយប់ថ្ងៃទី៨ ខែធ្នូនេះថា ក្រសួងអប់រំយុវជន និងកីឡា បានទទួលគោល​ការណ៍​ពី​សម្ដេច​​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា ដោយត្រូវលើកពេល​ប្រឡងបាក់ឌុបពី​ថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០​២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ​២០២១វិញ អាស្រ័យដោយ​ស្ថានភាព​នៃជំ​ងឺ​កូវីដ​១៩ កំពុងបន្ត​កើតមាននៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ក្រសួងអប់រំនៅ​មិន​ទាន់​​កំណត់​កាល​បរិច្ឆេទ​ជាក់លាក់ សម្រាប់សម័យប្រឡង​ក្នុងខែមករា ឆ្នាំ២០២១នៅឡើយទេ។

ឯកឧត្តម រស់ សុវាចា មិនអត្ថាធិប្បាយឆ្លើយតបជុំវិញសំណើឯកឧត្តម ហេង វ៉ាន់ដា ប្រធាន​សមា​គមគ្រឹះស្ថានឧត្ដមសិក្សា ដែលត្រូវបានបណ្ដាញព័ត៌មានផ្សព្វផ្សាយថា ឯក​ឧត្តម​បានស្នើ​សុំ​​ក្រ​សួង​អប់រំយុវជន និង​កីឡាឲ្យសិស្សថ្នាក់ទី១២ កុំបន្តលើកពេលប្រឡង ហើយ​ពិចារណាឲ្យសិស្ស​ថ្នាក់​ទី១២ជាប់ដោយ​ស្វ័យប្រវត្តិ ដោយយកពិន្ទុនៅ​ក្នុងថ្នាក់រៀន​ជាគោល។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានពន្យល់យ៉ាងដូច្នេះថា «ក្រសួងអប់រំយុវជន និងកីឡា បានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ដើម្បីពន្យាពេលនៃប្រឡងបាក់​ឌុបពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ ដោយសារតែមានភាព​មិន​ច្បាស់លាស់ នៃការវិវត្តនៃជំងឺកូវីដ១៩ នៅកំឡុងពេលចុងក្រោយនេះ»។

ឯកឧត្តម រស់ សុវាចា បានថ្លែងឲ្យដឹងបន្តថា «នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងអប់រំយុ​វ​ជន និងកីឡា និងធ្វើការវាយតំលៃថា ការវិវត្តនៃជំងឺកូវីដ១៩ ដើម្បីសម្រេចថា ការគ្រោងទុកនៃ​ការ​ប្រ​ឡងនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១នោះ អាចប្រព្រឹត្តទៅបានឬមួយក៏យ៉ាងណា ក្នុងករណី​ការ​ប្រឡងបាក់ឌុបប្រព្រឹត្តទៅតាមការគ្រោងទុក នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ក្រសួងអប់រំ​យុវជន និងកីឡា នៅរក្សាលំនាំដើមនៃដំណើរការប្រឡង ទាំងបច្ចេកទេស និងនីតិវិធីនៃ​ការ​ប្រឡង​»។

ឯកឧត្តមអ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ជាចុងក្រោយ ថា«ម្យ៉ាងវិញទៀតប្រសិនបើ មានការ ប្រែប្រួល ក្រសួងអប់រំយុវជន និងកីឡា និងជម្រាបជូនសាធារណ:នាពេលសមស្រប»៕ 

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម «​កិច្ចប្រជុំ​កំពូល ស្តីពី ការប្តេជ្ញាចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​» នៅ​ថ្ងៃទី​១២ ខែធ្នូ តាមរយៈ​វីដេអូ​ថត​ទុកជាមុន​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ៤​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ នាំឲ្យអ្នកឆ្លងសរុបកើនដល់ ៣៨នាក់
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS នៅ​ថ្ងៃទី​០៩ ខែធ្នូ តាមរយៈ​ប្រព័ន្ធ​វីដេអូ​
ព័ត៌មានជាតិ
Top News៖ ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​អ្នក​ធ្លាប់​ទៅ​ហាង Zando និង Pedro រួសរាន់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ សុខា ភ្នំពេញ​
ព័ត៌មានជាតិ
សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩
ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី