«ទីណាមានទឹក ទីនោះមានត្រី» តែឥលូវសំរាមក្នុងទឹកច្រើនជាងត្រី!​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ខ្មែរមានពាក្យស្លោកដ៏មានប្រជាប្រិយភាពមួយដែលដំណាលមកតគ្នាជាច្រើនជំនាន់មកហើយ៖ «ទីណាមានទឹក ទីនោះមានត្រី»។ ជាអកុសលក្នុងអំឡុង៥ឆ្នាំចុងក្រោយនេះ មានអ្នកនេសាទជាច្រើនបានត្អូញត្អែរថា គាត់ចាប់សំរាមបានច្រើនជាងចាប់ត្រី។ នេះបើតាមការឲ្យដឹងពីអច្ឆរិយភាពនៃទន្លេមេគង្គ Wonders of the Mekong។

Wonders of the Mekong នៅថ្ងៃទី៨ ខែធ្នូនេះ បានបន្តថា៖ «មានសំរាមជាច្រើនប្រភេទដែលអ្នកនេសាទចាប់បានពីក្នុងទឹកទន្លេជាមួយនឹងត្រីបន្តិចបន្តួច។ នៅពេលកំណើនប្រជាពលរដ្ឋកើនឡើងខ្ពស់ ស្របពេលជាមួយគ្នានោះដែរ សំរាមក៏កើនឡើងយ៉ាងគំហុកផងដែរ ពិសេសកាកសំណល់ប្លាស្ទិក។ គ្រួសារដែលរស់នៅតាមដងទន្លេមួយចំនួនសម្រេចចិត្តបោះសំរាមចោលទៅក្នុងទឹកទន្លេ។ 

ពួកគាត់ប្រហែលជាមិនបានដឹងទេថា សំរាមប្រចាំថ្ងៃដែលបានលិចចូលក្នុងទឹកទន្លេ មិនបានចេញទៅណាឆ្ងាយពីផ្ទះរបស់គាត់ ឬពីជីវិតរស់នៅរបស់គាត់ទេ វាបានលិចចុះទៅក្នុងទឹក ទាក់ជាប់ត្រី និងសម្លាប់ត្រីដែលជាអាហារដ៏សំខាន់របស់ប្រជាជនខ្មែរយើងដោយមិនដឹងខ្លួន។ រូបថតទាំងអស់នេះ ថតបានពីចំណុចទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ វាបានបង្ហាញអំពីសំរាមដែលអ្នកនេសាទចាប់បានពីក្នុងទន្លេជាមួយនឹងត្រីមួយចំនួន ហើយត្រីខ្លះអាចត្រូវបានសម្លាប់ដោយសំរាមទាំងនេះ»។ 

ជាមួយគ្នានេះ Wonders of the Mekong អំពាវនាវឲ្យប្រជាពលរដ្ឋ សូមមេត្តាពិចារណាឡើងវិញដោយជ្រើសរើសយកនូវជម្រើសដទៃផ្សេងទៀត ដូចជាការទុកដាក់សំរាមនៅក្នុងផ្ទះមុនពេលភ្នាក់ងារសំរាមមកប្រមូល បែងចែកសំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់សម្ភារច្នៃពីប្លាស្ទិក ឬជម្រើសប្រើប្រាស់សម្ភារធ្វើពីប្លាស្ទិកឡើងវិញតាមដែលអាចធ្វើទៅបាន កែច្នៃសំរាមដែលងាយរលួយទៅជាជីកំប៉ុស្ត។ល។ យើងទាំងអស់គ្នាអាចជាចំណែកមួយនៃដំណោះស្រាយនៃបញ្ហាទាំងអស់នេះ។ យើងអាចធ្វើការរួមគ្នាថែរក្សាទន្លេរបស់យើងឱ្យមានសុខភាពល្អ និងដើម្បីធានានូវប្រភពអាហារប្រូតេអ៊ីនខ្ពស់របស់យើងឱ្យបានស្ថិតស្ថេរសម្រាប់ពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឲ្យសារព័ត៌មាន ​និងអ្នកប្រើបណ្តាញសង្គម ​ពិចារណាក្នុងការចែកចាយព័ត៌មានមិនពិត
ព័ត៌មានជាតិ
ឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ឧកញ៉ា លីហួរ និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
BEST TV: លោកអ្នកដឹងទេ! តើវ៉ាក់សាំងកូវីដ១៩ ក្នុង១ដូសមានតម្លៃប៉ុន្មាន?( Videio )
ព័ត៌មានជាតិ
លោក កឹម សុខា អ្នកនយោបាយប្រឆាំង ​គាំទ្រផែនការរបស់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ​អនុម័តគម្រោង រោងចក្រអគ្គិសនីធ្យូងថ្ម ​៧០០មេហ្គាវ៉ាត់​ តម្លៃ១ពាន់លានដុល្លារ នៅខេត្តកោះកុង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី