នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឲ្យសារព័ត៌មាន ​និងអ្នកប្រើបណ្តាញសង្គម ​ពិចារណាក្នុងការចែកចាយព័ត៌មានមិនពិត​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៨ ខែធ្ននេះ សូមចូលរួមសហការពីគ្រប់អង្គភាពដែលពាក់ព័ន្ធក្នុងការបង្ក្រាបរាល់បទល្មើសទាំងឡាយ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ក៏មានបណ្តាសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើការសន្និដ្ឋានពីសកម្មភាពមិនល្អលើមន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលនាំឱ្យមហាជនមានការយល់ច្រឡំ និងបាត់ទំនុកចិត្តលើកងកម្លាំងមានសមត្ថកិច្ចដែលខិតខំក្នុងការស្រាវជ្រាវបង្ក្រាបជនល្មើស។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យបណ្តាអ្នកសារព័ត៌មានមួយចំនួន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យមានការពិចារណាក្នុងការបង្ហោះ ផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិត ដែលផ្ទុយពីច្បាប់វិជ្ជាជីវៈសារព័ត៌មាន មាត្រា៨ និងមាត្រា១១ ចៀសវាងជាហេតុបង្កឱ្យមានចលាចល អសន្តិសុខសង្គម និងអាចនឹងប្រឈមមុខចំពោះច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
ឧកញ៉ា កុក អាន និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
មេបក្សនយោបាយ២បរិច្ចាគថវិកាចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
ព័ត៌មានជាតិ
BREAKING NEWS: សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ថវិកាទទួល ពីសប្បុរសជន បានជាង៣០ លានដុល្លារហើយ
ព័ត៌មានជាតិ
ញាក់សាច់!! ទិញចូលឡានចាស់ ផ្លាស់យកឡានថ្មីជាមួយ Jaguar Land Rover Cambodia
ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ជូនដំណឹងដល់មន្រ្តីរបស់ខ្លួន ដែលមានបំណងបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី