លោក កឹម សុខា អ្នកនយោបាយប្រឆាំង ​គាំទ្រផែនការរបស់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសគាំទ្រចំពោះផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ពីក្រៅប្រទេស ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ។

សារនៅលើទំព័រហ្វេសប៊ុកលោក កឹម សុខា នៅថ្ងៃទី៨ ខែធ្នូនេះ បានលើកឡើងថា៖ «ខ្ញុំ​សូមចូលរួមគាំទ្រដល់វិធានការនានា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ របស់រាជរដ្ឋាភិបាលកម្ពុជា​។ ជាពិសេសនៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយ​​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ»។ 

ជាមួយគ្នានេះដែរ​ លោកចូលរួមអបអរសាទរ​ និងកោតសរសើរក្រៃលែង​ ​ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ​ និងសូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស​ មេត្តាចូលរួមជាថវិកា​សម្រាប់ទិញវ៉ាក់សាំងនេះ​ ដោយទឹកចិត្តសប្បុរសធម៌​ សាមគ្គីជាតិខ្មែរ​ ខ្មែរជួយខ្មែរ​ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩​ នេះ។ 

លោក កឹម សុខា បានបន្តថា៖ «ទន្ទឹមនឹងនេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ​ និងក្នុងនាមខ្ញុំផ្ទាល់​ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ​ ប្រទេសអភិវឌ្ឍន៍មានធនធាន​ មានមធ្យោបាយ សូមជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ-១៩​នេះ​ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ​ តាមលទ្ធភាព​ ប្រកបដោយមនុស្សធម៌»៕



អត្ថបទដែលជាប់ទាក់ទង
ញាក់សាច់!! ទិញចូលឡានចាស់ ផ្លាស់យកឡានថ្មីជាមួយ Jaguar Land Rover Cambodia
ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ជូនដំណឹងដល់មន្រ្តីរបស់ខ្លួន ដែលមានបំណងបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឲ្យសារព័ត៌មាន ​និងអ្នកប្រើបណ្តាញសង្គម ​ពិចារណាក្នុងការចែកចាយព័ត៌មានមិនពិត
ព័ត៌មានជាតិ
ឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ឧកញ៉ា លីហួរ និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
BEST TV: លោកអ្នកដឹងទេ! តើវ៉ាក់សាំងកូវីដ១៩ ក្នុង១ដូសមានតម្លៃប៉ុន្មាន?( Videio )
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី