រដ្ឋាភិបាលកម្ពុជា ​អនុម័តគម្រោង រោងចក្រអគ្គិសនីធ្យូងថ្ម ​៧០០មេហ្គាវ៉ាត់​ តម្លៃ១ពាន់លានដុល្លារ នៅខេត្តកោះកុង​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូនេះថា តាមសំណើសុំវិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង។

សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា។ ចំពោះសមត្ថភាពក្នុងការផលិតអគ្គិសនីវិញ មានទំហំ ១ ៣២៨ មេហ្កាវ៉ាត់ និងស្ថានីយ៍អគ្គិសនីដើរដោយធ្យូងថ្មចំនួន ៣ទីតាំង ដែលអាចផលិតបានអគ្គិសនីទំហំ ៦៧៥ មេហ្គាវ៉ាត់៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងយុត្តិធម៌ជូនដំណឹងដល់មន្រ្តីរបស់ខ្លួន ដែលមានបំណងបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឲ្យសារព័ត៌មាន ​និងអ្នកប្រើបណ្តាញសង្គម ​ពិចារណាក្នុងការចែកចាយព័ត៌មានមិនពិត
ព័ត៌មានជាតិ
ឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
ឧកញ៉ា លីហួរ និងលោកជំទាវ បរិច្ចាគថវិកា២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ព័ត៌មានជាតិ
BEST TV: លោកអ្នកដឹងទេ! តើវ៉ាក់សាំងកូវីដ១៩ ក្នុង១ដូសមានតម្លៃប៉ុន្មាន?( Videio )
ព័ត៌មានជាតិ
លោក កឹម សុខា អ្នកនយោបាយប្រឆាំង ​គាំទ្រផែនការរបស់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី