សម្តេចតេជោ ហ៊ុន សែន ប្រកាសពីអ្នក ដែលត្រូវទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ មុនគេ គឺគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងសារជាសំឡេងពិសេស នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អំពី​អ្នក ដែលត្រូវទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ មុនគេ ដែលកម្ពុជា​សម្រេចទិញ ១លានដូស ដែលអាចចាក់បានមនុស្ស ៥០​ម៉ឺន​នាក់។ ក្នុងនោះ ​អ្នកដែលត្រូវទទួលបានមុនគេ គឺក្រុម​គ្រូពេទ្យ ​បន្ទាប់មក​គ្រូបង្រៀន​ កម្លាំងប្រដាប់អាវុធ​ និង​មន្ត្រីយុត្តិធម៌។​

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលទទួលបានការចាក់វ៉ាក់​សាំងមុនគេ សំដៅលើគ្រូពេទ្យ ព្រោះអ្នកទាំងនេះ ជាអ្នកប្រឈមនឹងគ្រោះថ្នាក់ជួរមុខតែម្តង។ បន្ទាប់ទៅ យើងផ្តល់ឲ្យទៅឲ្យ​គ្រូបង្រៀនរបស់យើង ដែលមានប្រមាណ ១២ ទៅ ១៣ម៉ឺននាក់​។ រួមមក គឺ​កម្លាំងប្រដាប់អាវុធ ដែលរួមមាន កងទ័ព មានអាវុធហត្ថ នគរបាល មានមន្ត្រីពន្ធនាគារ ជាដើម ដែលអ្នកទាំងនេះ ប្រឈមនឹងហានិភ័យខ្ពស់ ហើយបើយើងត្រូវធ្វើអន្តរាគមន៍នានា យើងត្រូវប្រើកម្លាំងនេះ ហើយបើមិនមានវ៉ាក់សាំងទេ កម្លាំងនេះ ត្រូវប្រឈមនឹង​ហានិភ័យខ្ពស់។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បន្ទាប់ពីនោះ អ្នកត្រូវទទួលបានវ៉ាក់សាំងដែរ គឺ​មន្ត្រីយុត្តិធម៌ ដូចជា ខាងព្រៃឈើ ខាងបរិស្ថាន ក៏ត្រូវចេញទៅធ្វើប្រតិបត្តិការ ទៅតាម​លក្ខណៈតាមការងាររបស់គេ ដូច្នេះក៏ត្រូវមានការផ្តល់វ៉ាក់សាំង ជូនអ្នកទាំងនោះ។

សម្តេចតេជោ លើកឡើងថា បើគិតត្រួសៗ ពីចំនួននេះ យើងនឹងអស់វ៉ាក់សាំង ប្រមាណជិត ៤០ម៉ឺននាក់​។ ដូច្នេះ​នៅសល់ប្រហែលជាខ្ទង់ ១០ម៉ឺនទៀត យើងនឹងត្រូវចាត់ចែងពិនិត្យ មើលទៅតាមការជាក់ស្តែង​។ ក្នុងនោះ ក៏មានមន្ត្រីតុលាការ និងមេធាវី​ ក៏ត្រូវទទួលបានដែរ ព្រោះអ្នកទាំងនោះ ត្រូវប្រឈមក្នុង​ពេលកាត់ក្តី ឬទៅជួបកូនក្តីជាដើម។

នៅសល់ពីនោះទៀត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំង​ ដែលកម្ពុជានឹងកម្ម៉ង់ទិញ ១លានដូសនោះ អាចចាក់លើនិស្សិតតាមសាកលវិទ្យាល័យនានា​ អ្នករៀនវិជ្ជាជីវៈ ព្រមទាំង​កម្មករសំណង់​ ជាដើម។ ពោលគឺយើងសំដៅលើកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ អ្នកដែលមានហានិភ័យ គឺសំដៅលើមនុស្សចាស់។ ចំពោះកូនក្មេង សម្តេច មិនទាន់ប្រាកដថា វ៉ាក់សាំងនេះ អាចចាក់លើកូនក្មេង ឬទេ? តែបើអ្នកគ្រប់អាយុ ដែលអាចទទួលវ៉ាក់សាំងបាន នៅកម្ពុជាយើង មាន​ប្រហែលជា ១០លាននាក់​។

ចំពោះការត្រៀមទិញវ៉ាក់សាំងកូវីដ-១៩នេះ ប្រទេសកម្ពុជាក៏ត្រូវត្រៀម​បម្រុងកន្លែងស្ដុកទុក ដែល​តម្រូវឲ្យមានការសាងសង់ និងរៀបចំប្រព័ន្ធទ្រទ្រង់​សីតុណ្ហភាព ដើម្បីការពារគុណភាពវ៉ាក់សាំង៕ 

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ា​នី បរិច្ចាគ​ប្រាក់ខែ​តំណាងរាស្ត្រ ៧​ខែ ចាប់ពី​ខែមករា ឆ្នាំ​២០២១ ជូន​រាជរដ្ឋាភិបាល សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩
ព័ត៌មានជាតិ
TOP NEWS: សម្តេច​តេ​ជោ ហ៊ុន សែន ទទួលបាន​ថវិកា​ចូលរួម​១៨​លាន​ដុល្លារ​ហើយ​
ព័ត៌មានជាតិ
អ្នក​ទៅធ្វើ​តេស្ត​លើក​ទី​២ នៅ​ស្តា​ត​ព្រឹក​នេះ ប្រជ្រៀត​គ្នា មិន​ចាញ់​នៅ​ក្រសួងមហាផ្ទៃ​ប៉ុន្មាន​ទេ​!
ព័ត៌មានជាតិ
រកឃើញ​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត ជា​អ្នក​ទៅ​ហាង Zando និង Pedro
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជនដែល បរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ជាមួយពាក្យមួយឃ្លាដ៏មានអត្ថន័យ
ព័ត៌មានជាតិ
សារជាសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពី៖ «តើអ្នកណាគួរទទួលបានវ៉ាក់សាំងមុនគេ?»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី