(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរដោយផ្ទាល់ដៃ ដើម្បីជាការថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពាកូវីដ១៩ ដែលគិតមកដល់ពេលនេះ ត្រឹមម៉ោង១២:០០យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ទទួលបានថវិកាសប្បុរសធម៌ពីមហាសេដ្ឋីពាណិជ្ជករ មានជាង១៤លានដុល្លារ រួចហើយ។ ចំនួនថវិកាខាងលើនេះ គឺបានចូលរួមក្នុងរយៈពេលមិនដល់២ម៉ោងផង ហើយអ្នកចូលរួមបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន មានទឹកប្រាក់ខ្ពស់រហូតដល់ម្នាក់ៗចំនួន៣លានដុល្លារអាមេរិក។
កាយវិការនៃសប្បុរសជន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្វើលិខិតថ្លែងអំណរគុណនិងក៏បានសរសេរដោយផ្ទាល់ដៃក្នុងផេកផ្លូវការរបស់ សម្តេច នូវឃ្លាដ៏មានអត្ថន័យថា៖ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»៕





