TOP NEWS: សម្តេច​តេ​ជោ ហ៊ុន សែន ទទួលបាន​ថវិកា​ចូលរួម​១៨​លាន​ដុល្លារ​ហើយ​​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​សារ​ជូន​បងប្អូន​ជនរួមជាតិ នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​បន្ទាប់ពី​ខ្ញុំព្រះករុណាខ្ញុំ បានប្រកាស​ពី​ការទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​មក មាន​ចលនា​គាំទ្រ​យ៉ាង​ធំធេង​ទាំង​តាមផ្លូវ​ចិត្ត និង​ទាំង​តាម​ការផ្តល់​ថវិកា ដែល​ខ្ញុំព្រះករុណាខ្ញុំ ចាត់ទុកថា នេះ​ជា «​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​» បន្ទាប់ពី​ខឿន​ការពារជាតិ​របស់​ប្រជាជន នា​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១»​។​

​សម្តេច​តេ​ជោ បន្តថា សរុបថ​វិកា ដែល​សប្បុរសជន​ចូលរួម រហូត​ពេលនេះ មាន​ជាង ១៨​លាន​ដុល្លារ​អាមេរិក ដែល​បញ្ជី​ឈ្មោះ​មាន​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ និង​បណ្តាញ​ផ្សព្វផ្សាយ​របស់ Fresh news ព្រមជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងទៀត​។​

​សម្តេច​តេ​ជោ បន្ថែមថា «​នៅមាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ដែល​ចង់​ចូលរួម ប៉ុន្តែ​មិនដឹងថា ចូល​នៅ​កន្លែង​ណា និង​តាមរបៀប​ណា​? ខ្ញុំព្រះករុណាខ្ញុំ​បាន​ចាត់ចែង​តាម​ច្រក​ពីរ​គឺ​៖ ១.​ចូល​តាមរយៈ​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី ដែលមាន​លេខ​ទូរ​ស័​ព្វ 012 961 971 ប្រចាំ​ការទទួល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ២.​តាមរយៈ​ធានា​គារ ABA លេខ​គណនេយ្យ (001249176) Tep Sothy»​។​

​សម្តេច​តេ​ជោ បន្ថែមថា «​ខ្ញុំព្រះករុណាខ្ញុំ​សូម​ទូល​ប្រគេន និង​ជំរាបជូន​ថា​ក្នុងករណី​មានការ​ផ្ទេរ​តាម​ធានា​គារ​នេះ សូមកុំ​ភ្លេច​ដាក់ឈ្មោះ និង​ទីកន្លែង​រស់នៅ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​ខ្ញុំព្រះករុណាខ្ញុំ បានធ្វើ​លិខិត​ថ្លែងអំណរគុណ​ចំឈ្មោះ​ពិតប្រាកដ​»​។​

​សម្តេច​តេ​ជោ ក៏បាន​ប្រកាស ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​របស់​ព្រះសង្ឃ និង​បងប្អូន​ជនរួមជាតិ​ក្នុង​ចលនា​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩ ដែល​សម្តេច ចាត់ទុកថា​ជា «​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​»៕​

អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​ធ្វើតេស្តលើក ទី២ អវិជ្ជមាន​
ព័ត៌មានជាតិ
នោះភ្នាក់ងារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក បានព្រមានឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំ (Phishing) ធ្វើជាក្រុមហ៊ុន Zoom
ព័ត៌មានជាតិ
សម្តេចពញាចក្រី ហេង សំរិន ​ប្រកាស បរិច្ចាគប្រាក់បៀវត្សរ៍ ​៨លានរៀលក្នុង១ខែ ​រយៈពេល៦ខែ ​សម្រាប់ចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋ​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ​ជំរុញឲ្យអនុវត្តបទបញ្ជាទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​
ព័ត៌មានជាតិ
ចលនាស្ម័គ្រចិត្តរបស់មហាជន ចូលរួមជាមួយសម្តេចតេជោ ទិញវ៉ាក់សាំង កូវីដ បានកើនឡើងផុសផុល
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ា​នី បរិច្ចាគ​ប្រាក់ខែ​តំណាងរាស្ត្រ ៧​ខែ ចាប់ពី​ខែមករា ឆ្នាំ​២០២១ ជូន​រាជរដ្ឋាភិបាល សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី