TOP NEWS: សម្ដេចតេជោ ហ៊ុន សែន ចេញសារថ្មីមួយបញ្ជាក់អំពី ការសម្រេច បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ភ្លាម បន្ទាប់ពីឃើញលទ្ធផលតេស្តវិជ្ជមាន​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានចេញសារជាសំឡេងបន្ទាន់មួយ ផ្ញើជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ និងជូនជនរួមជាតិខ្មែរអំពីការសម្រេចបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩វិជ្ជមានភ្លាម តាមបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីងាយស្រួលក្នុងការស្វែងរកអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័ស និងដើម្បីបង្កលក្ខណៈងាយស្រួលឲ្យអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចេញមុខទាក់ទងមកក្រសួងសុខាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា រហូតមកដល់ពេលនេះ «ព្រឹត្តិការណ៍សហគមន៍៨វិច្ឆិកា» មិនទាន់រកឃើញប្រភពឆ្លងមកពីណានៅឡើយទេ ទោះបីជាមន្ត្រីជំនាញបានបញ្ជាក់ថា មិនមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកាយ៉ាងណាក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» មិនទាន់មានពន្លឺថា វាឆ្លងមកពីប្រភពណានៅឡើយទេ ហើយវាចាប់ផ្ដើមឆ្លងពីអ្នកណាពិតមែនតែក្រុមអ្នកបច្ចេកទេស បានធ្វើការបកស្រាយច្បាស់លាស់ថា មិនមានទាក់ទងនឹងករណី៣វិច្ឆិកានោះទេ ប៉ុន្តែភាពងងឹតរបស់យើងនូវតែបន្តចំពោះការឆ្លងពីប្រភពណា នឹងឆ្លងអ្នកណាមុន អ្នកណាក្រោយនូវមិនទាន់បានច្បាស់ ដូច្នេះហើយមានការចាំបាច់ដើម្បីនឹងធ្វើការផ្សព្វផ្សាយនូវរូបថត ក៏ដូចជាឈ្មោះ ទីលំនៅ អាស័យដ្ឋាន ជារួមអត្តសញ្ញាណនៃអ្នកដែលបានកើតកូវីដ-១៩នេះ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងបានស្គាល់ឈ្មោះ ហើយប្រសិនបើមានទំនាក់ទំនងជាមួយនឹងឈ្មោះនោះ គឺមកបង្ហាញខ្លួនភ្លាមៗដើម្បីនឹងយកសំណាក និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា បើមិនដូច្នេះទេ សភាពការណ៍នឹងពិបាកស្រោចស្រង់»៕

អត្ថបទដែលជាប់ទាក់ទង
ធនាគារ២ ABA និង អេស៊ីលីដា ​បង្ហាញថា ​រីកចម្រើនទោះបីក្នុងបរិបទកូវីដ១៩​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ផ្ញើសារពិសេសបញ្ជាឲ្យអាជ្ញាធរចុះបិទទីតាំងអាជីវកម្មណា ​ដែលមិនអនុវត្តន៍វិធានការសុខាភិបាល
ព័ត៌មានជាតិ
អ្នក​ចូល​ទិញ​សម្លៀកបំពាក់ នៅ​ហាង Zando សាខា​បឹង​កេងកង យប់​ថ្ងៃទី​២៧​វិច្ឆិកា ត្រូវ​ទៅធ្វើ​តេស្តរ​កកូ​វីដ​
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​បុគ្គលិក​ហាង Carl's Jr Burger នៅ​ទួល​ទំពូង​
ព័ត៌មានជាតិ
យល់ដឹង! កុំឲ្យកូនៗ លេងទូរស័ព្ទច្រើន នាំប៉ះពាល់សុខភាព
ព័ត៌មានជាតិ
សារពិសេស សម្តេចតេជោ ហ៊ុន សែន អំពីវិធានការឆ្លើយតបការវិវត្តន៍ថ្មីនៃកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី