បុគ្គលិកដទៃទៀត នៅហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវក្រសួង ណែនាំឲ្យធ្វើចត្តាឡីស័ក​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា បុគ្គលិក និងអ្នកពាក់ព័ន្ធនៅហាង Pedro នៅផ្លូវព្រះសីហនុដទៃទៀត គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ហើយជៀសវាងមានទំនាក់ទំនងជាមួយមនុស្សច្រើនទៀត។

ការណែនាំឲ្យធ្វើចត្តាឡីស័ក គឺបន្ទាប់ពីក្រសួងបានរកឃើញអ្នកឆ្លងក្នុងសហគមន៍ថ្មីចំនួន ០៤នាក់ទៀត ឡើងសរុប២៣នាក់ នៅរាជធានីភ្នំពេញ ក្នុងនោះមាន៖ បុរសម្នាក់នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ, ស្ត្រីម្នាក់នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ, កុមារា អាយុ៣ឆ្នាំ នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ និងបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ 

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់, អ្នកឆ្លងក្នុងសហគមន៍ ២៣នាក់ និងអ្នកជាសះស្បើយសរុប៣០៤នាក់៕

អត្ថបទដែលជាប់ទាក់ទង
ផ្សារទំនើប ធនាគារ ​និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ ​ត្រូវបង្កើនការយកចិត្តទុកដាក់ការពារជំងឺកូវីដ១៩ ​នៅពេលជួបជាមួយអតិថិជន
ព័ត៌មានជាតិ
ស្នងការបំភ្លឺ ​និងបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ​ San San ដែលបានផុសថា​ ផ្អាកថ្ងៃទី០១​ ​ដល់ថ្ងៃ១៥​ ផាកថ្ងៃ២​? ឆ្កែសុទ្ធ!!!​
ព័ត៌មានជាតិ
ស្តា​ត​អូឡាំពិក ត្រូវ​បិទ​ជាថ្មី ចាប់ពី​ថ្ងៃទី​០៧-១២ ខែធ្នូ ឆ្នាំ​២០២០
ព័ត៌មានជាតិ
ដាច់យ៉ៃខ្លាំង! បុរសម្នាក់ដើរលួចកញ្ចក់ រថយន្តសេរីទំនើបៗក្នុងក្រុងភ្នំពេញ ត្រូវប៉ូលីសក្របួច
ព័ត៌មានជាតិ
មិត្តដែកថែប! ​ចិនជួយសាងសង់ផ្លូវ​ ​និងស្ពានឲ្យកម្ពុជា ​បានប៉ុន្មានហើយ?​
ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីបារាំង និយាយថាវ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី