(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែធ្នូនេះ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែម និងជាពិសេសនៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។
ក្នុងនោះក្រសួងបានណែនាំដល់អាជីករនៅផ្សារទំនើប តាមធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅលើការការពារ បង្ការការចម្លងជាយថាហេតុនូវវីរុសកូវីដ១៩ នៅពេលជួបជាមួយអតិថិជន។
ជាមួយគ្នានេះ ក្រសួងណែនាំឲ្យត្រូវរាយការណ៍ឲ្យបានឆាប់រហ័សជូនដល់អាជ្ញាធរពាក់ព័ន្ធ ឬក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរសព្ទ ១១៥ រាល់ពេលសង្កេតឃើញមានករណីសង្ស័យចូលក្នុងនិយមន័យនៃជំងឺកូវីដ១៩៕



