(ភ្នំពេញ)៖ ចោរលួចកញ្ចក់រថយន្តសេរីទំនើប ៗ យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ឥឡូវនេះត្រូវប៉ូលីសក្របួចបានហើយ។ ប្រតិបត្តិការនេះដឹកនាំដោយកម្លាំង ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ សហការជាមួយអធិការនគរបាលខណ្ឌទួលគោក ។
វត្ថុតាងចាប់បានជាមួយនឹងបុរសដែលសង្ស័យប្រកបមុខរបរកាច់កញ្ចក់រថយន្តសេរីទំនើបៗ នៅក្នុងរាជធានីភ្នំពេញ នេះរួមមាន៖ គ្រឿងញៀន១កញ្ចប់ , កញ្ចក់ឡាន Raptor ស៊េរីឆ្នាំ២០២១ និងម៉ូតូស៊ីរូស ១គ្រឿង ។ បុរសនេះត្រូវបានធ្វើបែបបទចាត់ការតាមនីតិវិធី៕





