(ភ្នំពេញ)៖ មកទល់បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានផ្តល់កម្ចីសម្បទានប្រមាណ ៣ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនៅប្រទេសកម្ពុជា។ តាមរយៈជំនួយនេះ ផ្លូវសរុបជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានធំៗ ចំនួន៨ មានប្រវែងសរុបជាង ៨គីឡូម៉ែត្រ នៅកម្ពុជា ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិនជាច្រើន។
ខាងលើនេះជាការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន រយៈពេលពីរថ្ងៃ ០២-០៣ ខែធ្នូ ឆ្នាំ២០២០។
«ការសិក្សាផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅព្រំដែនវៀតណាម ក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនចិនមួយផ្សេងទៀតដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ស៊ុន ចាន់ថុល៕



