បុគ្គលិកវិទ្យុបារាំង RFI ភាសាខ្មែរ ធ្វើតេស្តរកមេរោគកូវីដ និងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ បុគ្គលិកវិទ្យុបារាំង RFI ជាភាសាខ្មែរទាំងអស់ ត្រូវបានតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ១៩ ហើយត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ បុគ្គលិកមួយចំនួន បានធ្វើតេស្តរួចហើយ កាលពីថ្ងៃទី៣ ខែធ្នូ​ ខណៈដែល​អ្នកផ្សេងទៀត ដែលត្រូវវេន​ឈប់សម្រាកកាលពីថ្ងៃ​ទី៣ធ្នូ ក៏ម្ចាស់អាគារវិមានកាណាឌីយ៉ា តម្រូវ​ឲ្យមកធ្វើតេស្ត និង​ធ្វើចត្តាឡីស័កទាំងអស់គ្នាដែរ​។

ការធ្វើតេស្ត និងធ្វើចត្តាឡីស័កនេះ បន្ទាប់ពីក្រសួងសុខាភិបាល រកឃើញបុគ្គលិកធនាគារចិន ម្នាក់ ឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៣ ខែធ្នូ។ ធនាគារចិន មានទីស្នាក់ការនៅ​អគារវិមានកាណាឌី​យ៉ា នៅមហាវិថី​ព្រះមុនីវង្ស។ ក្រៅពីនៅជាន់ផ្ទាល់ដី ធនាគារចិន ក៏បានជួលការិយាល័យ​នៅច្រើនជាន់ទៀត ក្នុង​វិមានកាណាឌីយ៉ា ដែលមានកម្ពស់ ២៧ជាន់​។ ក្នុងនោះ នៅជាន់ទី២១ ដែលវិទ្យុបារាំង RFI ជួលធ្វើជាទីស្នាក់ការ​ ចាប់តាំង​ពីឆ្នាំ២០១៣​ ក៏ស្ថិតនៅជាន់ជាមួយ​នឹង​ធនាគារចិនដែរ​។

យ៉ាងណាក៏ដោយ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើបុគ្គលិកវិទ្យុបារាំង RFI និងអ្នកធ្វើការនៅអាគារវិមានកាណាឌីយ៉ា កាលពីថ្ងៃទី៣ធ្នូម្សិលមិញ មិនទាន់​ចេញលទ្ធផលនៅឡើយទេ រហូតដល់ព្រឹកថ្ងៃទី៤ ខែធ្នូនេះ​។

អ្នកកាសែតនៅវិទ្យុបារាំង RFI ក្នុងពេលធ្វើចត្តាឡីស័ក តាមផ្ទះ ក៏ឆ្លៀតធ្វើការ ដោយសរសេរ​ជាព័ត៌មាន សម្រាប់បង្ហោះក្នុងវេបសាយរបស់វិទ្យុបារាំង​ RFI ជាភាសាខ្មែរ៕


អត្ថបទដែលជាប់ទាក់ទង
ស្នងការបំភ្លឺ ​និងបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ​ San San ដែលបានផុសថា​ ផ្អាកថ្ងៃទី០១​ ​ដល់ថ្ងៃ១៥​ ផាកថ្ងៃ២​? ឆ្កែសុទ្ធ!!!​
ព័ត៌មានជាតិ
ស្តា​ត​អូឡាំពិក ត្រូវ​បិទ​ជាថ្មី ចាប់ពី​ថ្ងៃទី​០៧-១២ ខែធ្នូ ឆ្នាំ​២០២០
ព័ត៌មានជាតិ
ដាច់យ៉ៃខ្លាំង! បុរសម្នាក់ដើរលួចកញ្ចក់ រថយន្តសេរីទំនើបៗក្នុងក្រុងភ្នំពេញ ត្រូវប៉ូលីសក្របួច
ព័ត៌មានជាតិ
មិត្តដែកថែប! ​ចិនជួយសាងសង់ផ្លូវ​ ​និងស្ពានឲ្យកម្ពុជា ​បានប៉ុន្មានហើយ?​
ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីបារាំង និយាយថាវ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ព័ត៌មានជាតិ
បុគ្គលិកដទៃទៀត នៅហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវក្រសួង ណែនាំឲ្យធ្វើចត្តាឡីស័ក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី