អាជ្ញាធរជាតិអប្សរា គ្រោងដាំប្រភេទផ្កាព្រៃនៅតាមផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ ជាចំណែកដើម្បីអភិរក្សពូជផ្កាព្រៃ ក៏ដូចជាការលម្អ និងទាក់ទាញភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំដាំដើមផ្កាព្រៃលម្អតាមបណ្ដោយផ្លូវនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្ន គម្រោងនេះកំពុងរៀបចំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងពង្រីកការរៀបចំនៅតំបន់ជុំវិញបន្ថែមទៀត។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ជុំវិញការរៀបចំនេះយ៉ាងដូច្នេះថា អាជ្ញាធរជាតិអប្សរា មានផែនការគិតគូរពីការរៀបចំនេះរួចរាល់ហើយ ហើយគម្រោងនេះបានចាប់ផ្តើមមុនគេនៅតាមផ្លូវមុខប្រាសាទអង្គរវត្ត ដែលដាំប្រភេទផ្កាព្រៃមួយចំនួនមានដូចជា ផ្កាក្ងោក ចំប៉ី ត្របែកព្រៃ ផ្ការលួស និងផ្ការំដួលជាដើម។ ឯកឧត្តមអគ្គនាយកបន្ថែមថា ទៅថ្ងៃក្រោយអាជ្ញាធរជាតិអប្សរានឹងយកគំនិតនេះដើម្បីរៀបចំដាំនៅតាមបណ្ដោយផ្លូវវង់តូចវង់ធំ គឺត្រូវមានផ្កាចម្រុះពណ៌ ដើម្បីជាទស្សនីយភាពកាន់តែទាក់ទាញដល់ភ្ញៀវទេសចរពេលជិះកាត់តាមផ្លូវទាំងនោះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនៅមុខប្រាសាទអង្គរវត្ត ក្នុងពិធីដាំដើមព្នៅជាមួយព្រះសង្ឃ ឯកឧត្តម ហង់ ពៅ បានបន្ថែមថា ក្រៅពីកិច្ចការការអភិរក្សពូជផ្កាព្រៃហើយ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានគិតពីពូជផ្កាណាដែលមានក្លិនក្រអូបផងដែរ ដែលក្លិនរបស់វាជាចំណែកមួយក្នុងការទាក់ទាញ និងធ្វើឱ្យទេសចរមានអារម្មណ៍ល្អពេលដើរកាត់សួនផ្កាទាំងនោះ៕ 

អត្ថបទដែលជាប់ទាក់ទង
ស្ពាន​អូរ​ផ្លា​យ ត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ក្បាលស្ពាន​ប្រេះស្រាំ​
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូត​អាមេរិក ពិនិត្យមើល​កម្មវិធី​ព្រៃ​ឡង់​បៃតង ដើម្បី​អភិវឌ្ឍ​បរិស្ថាន​ទេសចរណ៍ នៅ “​តំបន់​ព្រៃ​លិច​ទឹក​” នៃ​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត​
ព័ត៌មានជាតិ
​មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ណែនាំមន្ត្រីឲ្យប្រកាន់ខ្ជាប់នូវទិសស្លោករបស់សម្តេចក្រឡាហោម ស ខេង​ «៣កុំ ១រាយការណ៍»​
ព័ត៌មានជាតិ
អូស្ត្រាលី ចាប់ដៃគ្នាជាមួយ គណៈកម្មការមូលប័ត្រកម្ពុជា ក្នុងការកៀងគងទុនសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
ព័ត៌មានជាតិ
អង្គការ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ នៅតែ​បន្ត​កិច្ចសហការ​ក្នុង​ការជួយ​គាំទ្រ​ដល់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​កម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី