ស្ពាន​អូរ​ផ្លា​យ ត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ក្បាលស្ពាន​ប្រេះស្រាំ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តមណ្ឌលគិរី​)៖ អាជ្ញាធរ បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​បានដាក់​ពង្រាយ​នៅ​ចំនុច​ស្ពាន​អូរ​ផ្លា​យ ចាប់ពី​យប់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ ដោយសារ​ស្ពាន​នេះ ទ្រុឌទ្រោម​ជាខ្លាំង ខណៈ​សសរស្ពាន មាន​ស្នាម​ប្រះ​បែក ហើយ​នៅ​ចំនុច​ក្បាលស្ពាន​ទាំងសងខាង ក៏មាន​ស្នាម​ប្រះ​ដែរ​។​

​អាជ្ញាធរ បាន​ឲ្យ​ដឹងថា ភាព​ស្ពាន​អូរ​ផ្លា​យ​ដែល​កំពង់​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​បន្ទាប់ពី​ចុះ​អង្កេត​រួចរាល់​ក្រុមការងារ​បានឃើញ​កំហូច​ដូចជា ១.​បង្គោល​ស្ពាន​ផ្នែក​កណ្តាល បាន​បាក់​ដាច់​ហូរ​ចេញ​ដោយ​កំលាំង​ទឹកជំនន់ ២.​ចំណែក​ផ្នែក​ក្បាលស្ពាន​សងខាង​មាន​លក្ខ​ណះ​ប្រេះ​បែក​ដោយ​អន្លើរ​។​

​បន្ទាប់ពី​ពិនិត្យឃើញ​ដូច្នេះ​ក្រុមការងារ​ឯកភាព ផ្អាក​រថយន្ត​ប្រភេទ​ដឹក​ឬ​រថយន្ត​ធុន​ធំ​ធ្វើ​មធ្យោបាយ​ដឹកជញ្ជូន​ជា​កំហិត រង់ចាំ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណ​ការរៀបចំ​ឈូសឆាយ​ផ្លូវ​វាង​រួចរាល់​សិន​។​ដោយឡែក​ម៉ូតូ រថយន្ត​ខ្នាតតូច ឆ្លងកាត់​ធម្មតា​តែ​ត្រូវ​ឆ្លង​ម្តង​១​គ្រឿង​។​

​ហើយ​អាជ្ញាធរ​បានដាក់​កំលាំង​យាម​និង​ដាក់​សញ្ញា​ហាមឃាត់​បណ្តោះអាសន្ន​រហូត​ជួសជុល​ផ្លូវ​វាង​រួចរាល់​។​

​សូមបញ្ជាក់ថា ស្ពាន​អូរ​ផ្លា​យ​នេះ​គឺជា​ស្ពានដែក​តែមួយគត់​ដែល​ត​ភ្ជាប់​ទីប្រជុំជន​ស្រុក​ពេ​ជ្រា​ដា ទៅ​ក្រុង​សែន​មនោ​រម្យ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រចាំថ្ងៃ ដឹក​កសិផល​នានា​ទៅ​លក់ ពោល​វា​គឺជា​ដង្ហើម​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​។​បើតាម​អ្នកភូមិ​និយាយថា ប្រសិន​ស្ពាន​នេះ​ខូច​ពួកគាត់​ពិតជា​ពិបាក​ខ្លាំងណាស់ ព្រោះ​ផ្លូវ​វាង​ស្ពាន ត្រូវ​ជិះ​ឆ្លងកាត់​ទឹកអូរ​ផ្លា​យ​ប្រមាណ​៥០​ម៉ែត្រ ខណៈ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​គឺ​មិនអាច​ឆ្លង​ទឹកធំ​បានទេ​។​បើ​រដូវប្រាំង​ពួកគាត់​មិន​បារម្ភ​ទេ​ទឹក​មិនសូវ​ច្រើន​អាច​ជិះ​ម៉ូតូ ជិះឡាន​ឆ្លង​បាន​យ៉ាង​ងាយ​៕​

អត្ថបទដែលជាប់ទាក់ទង
ជប៉ុន នឹងលុបចោលបម្រាមហាមឃាត់ការធ្វើដំណើរទៅប្រទេសចំនួន ១២ នៅខែក្រោយ
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន៖ ​កិច្ចសហការល្អរវាងអាជ្ញាធរមានសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ ​ធ្វើឲ្យបទល្មើសផ្សេងៗមានការថយចុះ​ តែត្រូវខិតខំព្យាយាមបន្ថែមទៀត
ព័ត៌មានជាតិ
ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានការបរិច្ចាគជាទឹកប្រាក់ជាង ៣៥ម៉ឺនដុល្លារ ​និងជិត ២ពាន់លានរៀល​
ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ​ត្រូវបានសិក្សាចប់សព្វគ្រប់ និងត្រៀមផ្សព្វផ្សាយឆាប់ៗនេះ
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបពិភាក្សាការងារ ជាមួយនាយិការ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា Widlife alliance
ព័ត៌មានជាតិ
ម្សិលមិញ តំណាង​កម្មករ​ប្រមូល​សំរាម ស៊ីន​ទ្រី ផ្តិតមេដៃ យល់ព្រម ចូលធ្វើការ​ឡើងវិញ តែ​នៅ​ព្រឹក​ថ្ងៃទី​៨​តុលា​នេះ កម្មករ​មួយចំនួន បន្តធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី