ក្រសួងសុខាភិបាល ប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន​ម្នាក់ ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ បុរស​ឥណ្ឌូនេស៊ី​នេះ ជា​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី បាន​បន្ត​ជើងហោះហើរ នៅ​ប្រទេស​សាំង​ហ្គា​ពួ មកដល់​កម្ពុជា នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​គិត​មកដល់​ម៉ោង ៧ ព្រឹក ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៨១​នាក់​។ ក្នុងនោះ ២៧៦​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ស្ត្រី​ជនជាតិ​ឥណ្ឌា និង​បុរស​ឥណ្ឌូនេស៊ី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ហុង​គ្រី និង​បុរស​ជនជាតិ​បារាំង នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ស្ត្រីជន​ជាតិខ្មែរ មកពី​អាមេរិក នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង )៕​

អត្ថបទដែលជាប់ទាក់ទង
ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានការបរិច្ចាគជាទឹកប្រាក់ជាង ៣៥ម៉ឺនដុល្លារ ​និងជិត ២ពាន់លានរៀល​
ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ​ត្រូវបានសិក្សាចប់សព្វគ្រប់ និងត្រៀមផ្សព្វផ្សាយឆាប់ៗនេះ
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបពិភាក្សាការងារ ជាមួយនាយិការ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជា Widlife alliance
ព័ត៌មានជាតិ
ម្សិលមិញ តំណាង​កម្មករ​ប្រមូល​សំរាម ស៊ីន​ទ្រី ផ្តិតមេដៃ យល់ព្រម ចូលធ្វើការ​ឡើងវិញ តែ​នៅ​ព្រឹក​ថ្ងៃទី​៨​តុលា​នេះ កម្មករ​មួយចំនួន បន្តធ្វើ​កូដកម្ម មិន​ចេញ​ប្រមូល​សំរាម​!
ព័ត៌មានជាតិ
ស្ពាន​អូរ​ផ្លា​យ ត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ក្បាលស្ពាន​ប្រេះស្រាំ​
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូត​អាមេរិក ពិនិត្យមើល​កម្មវិធី​ព្រៃ​ឡង់​បៃតង ដើម្បី​អភិវឌ្ឍ​បរិស្ថាន​ទេសចរណ៍ នៅ “​តំបន់​ព្រៃ​លិច​ទឹក​” នៃ​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី