ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី៖ សូមជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន កុំគិតថាទាល់តែខ្លួនមានប្រាក់ មានលុយទើបប្រឡងជាប់!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៣ ឯកឧត្តម លី ច័ន្ទតុលា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសារជាវីដេអូប្រមាណជិត៣នាទី ដោយឯកឧត្ដមបានលើកឡើងអំពីការជ្រើសរើសសិស្សមេធាវីជំនាន់ទី១៨ចំនួន៦០រូប សម្រាប់ឆ្នាំសិក្សា២០២០-២០២១។

ក្នុងខ្លីបជាវីដេអូនេះ ឯកឧត្ដម លី ច័ន្ទតុលា បានឲ្យដឹង ថា តាមពិតកន្លងមកគណៈមេធាវី តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី បានជ្រើសរើសនិងបណ្ដុះបណ្ដាលមេធាវីចំនួន១៧ជំនាន់រួចមកហើយ។ ក្នុងនោះសិស្សមេធាវីជំនាន់ទី១៧ ទើបតែបានបញ្ចប់ការសិក្សានៅខែសីហា២០២០។ ឯកឧត្ដម បានថ្លែងបន្តថា ដើម្បីបន្តនិរន្តភាពក្នុងការជ្រើសរើស និងបណ្ដុះបណ្ដាលមេធាវីនោះ គណៈមេធាវីតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី បានសម្រេចជ្រើសរើសសម្រាប់ឆ្នាំ២០២០-២០២១នេះ នូវសិស្សមេធាវីចំនួន៦០រូបបន្ថែមទៀត។

ឯកឧត្ដម លី ច័ន្ទតុលា បានលើកឡើង ថា នេះជាឱកាសដ៏ល្អមួយដែលគណៈមេធាវីបានផ្ដល់ជូនដល់អ្នកច្បាប់ ហើយដែលតាមរយៈសារនេះ ឯកឧត្ដមបានអំពាវនាវឲ្យអ្នកដែលមានលក្ខខណ្ឌគ្រប់គ្រាន់ សូមចូលរួមនៅក្នុងការប្រកួតប្រជែងជ្រើសរើសសិស្សមេធាវីជំនាន់ទី១៨នេះឲ្យបានច្រើន។

ឯកឧត្ដម លី ច័ន្ទតុលា បានថ្លែង ថា”ហើយដែលតាមរយៈនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ដែលបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើស ចូលរួមនៅក្នុងការប្រកួតប្រជែងនេះឲ្យបានច្រើន ហើយសូមជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន កុំគិតថាទាល់តែខ្លួនមានប្រាក់ មានលុយទើបប្រឡងជាប់ មានប្រាក់ ឬក៏មិនមានប្រាក់ មិនមែនជាកត្តាកំណត់នៃការជាប់ធ្លាក់នោះទេ សំខាន់ទៅលើសមត្ថភាព ដូច្នេះសូមបងប្អូនជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនឯង ហើយសូមធ្វើការខំប្រឹងប្រែងសិក្សា រំលឹកឡើងវិញនូវមុខវិជ្ជាដែលជាមុខវិជ្ជាសម្រាប់ ការប្រឡងទាំងសរសេរក៏ដូចជាការប្រឡងផ្ទាល់មាត់”។

ប្រធានគណៈមេធាវីអាណត្តិទី១៣ បានថ្លែងបញ្ជាក់ទៀតថា”បើសិនជាបងប្អូនមានសមត្ថភាព គឺបងប្អូនប្រាកដជាមានឱកាសនៅក្នុងការជាប់ នៅក្នុងការជ្រើសរើសក្លាយទៅជាសិស្សមេធាវីជំនាន់ទី១៨ នឹងក្លាយទៅជាមេធាវីនាពេលអនាគត”។

សូមជម្រាប ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានជូនដំណឹងអំពីការលក់ពាក្យ និងទទួលពាក្យសុំប្រឡងជ្រើសរើសសិស្សមេធាវីជំនាន់ទី១៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសម្រេចជ្រើសរើសសិស្សមេធាវីជំនាន់ទី១៨ ចំនួន៦០នាក់៕ 

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្ដម អ៊ុក រ៉ាប៊ុន ចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា(SWA) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកតាមប្រព័ន្ធonline
ព័ត៌មានជាតិ
ឯកឧត្ដម អ៊ុន ចាន់ដា៖ ពលរដ្ឋពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅខេត្តកំពង់ចាម តេស្ដអវិជ្ជមានកូវីដ-១៩ទាំងអស់
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិការ សាលាសំណាក់ និងសមិទ្ធិផលនានា នៅតំបន់X១៦
ព័ត៌មានជាតិ
គួរឲ្យសរសើរ! គូរស្វាមីភរិយាថ្មី១គូរជូនថវិកាជាចំណងដៃអាពាហ៍ពិពាហ៍របស់ខ្លួន ដល់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
​អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​គេលើពិភពលោកដែលសម្រេចប្រើ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer
ព័ត៌មានជាតិ
ឯកឧត្តម ទួរ ម៉ាតាន់ រ៉ូអាក់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ផ្ញើសារលិខិតអរគុណជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី