(ត្បូងឃ្មុំ)៖លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារវេទិការ សាលាសំណាក់ និងសមិទ្ធិផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់X១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការកសាងនូវសមិទ្ធិផលទាំងនេះ គឺសម្រាប់តំបន់ប្រវត្តិសាស្រ្តរបស់មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕




