​អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​គេលើពិភពលោកដែលសម្រេចប្រើ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ​ចក្រភព​អង់គ្លេស បាន​ក្លាយជា​ប្រទេស​ទីមួយ​លើ​ពិភពលោក អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ក្រុមហ៊ុន Pfizer / BioNTech នៅទូទាំងប្រទេស ហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេវ៉ាក់សាំងនេះនឹងដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​សប្តាហ៍​ក្រោយ​។ នេះបើយោងតាមការចុះផ្សាយរបស់ រ៊យទ័រ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

ការចាក់ថ្នាំបង្ការរោគអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ សម្រាប់អ្នកដែលត្រូវការវាខ្លាំងបំផុតដូចជា មនុស្សចាស់នៅក្នុងកន្លែងថែទាំជាដើម។ អង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងនេះចំនួន ៤០លានដូស រួចមកហើយ ដែលគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងលើប្រជាជន ២០លាននាក់។

វ៉ាក់សាំង ត្រូវបានគេមើលឃើញថាជាឱកាសដ៏ល្អបំផុតសម្រាប់ពិភពលោកក្នុងការវិលត្រឡប់ទៅរកភាពប្រក្រតីវិញស្របពេលជំងឺកូវីដ-១៩ បានសម្លាប់មនុស្សជិត ១,៥លាននាក់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

ចក្រភពអង់គ្លេសបានអនុម័តទិញវ៉ាក់សាំងនេះ ជាពន្លឺនៃក្តីសង្ឃឹមដ៏ល្អចំពេលមានភាពអាប់អួរនៅពេលដែលមហាអំណាចធំៗ ប្រជែងគ្នាអនុម័តវ៉ាក់សាំងជាច្រើននិងចាក់ថ្នាំបង្ការដល់ពលរដ្ឋរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង
តោះ! មើលតារាខ្មែរល្បីៗ លក់ផលិតផលតាមអនឡាញ
ព័ត៌មានជាតិ
ព្រះមហាក្សត្រតែងតាំងឥស្សរជន៩រូប ជារដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ព័ត៌មានជាតិ
ឯកឧត្ដម អ៊ុក រ៉ាប៊ុន ចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា(SWA) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកតាមប្រព័ន្ធonline
ព័ត៌មានជាតិ
ឯកឧត្ដម អ៊ុន ចាន់ដា៖ ពលរដ្ឋពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅខេត្តកំពង់ចាម តេស្ដអវិជ្ជមានកូវីដ-១៩ទាំងអស់
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិការ សាលាសំណាក់ និងសមិទ្ធិផលនានា នៅតំបន់X១៦
ព័ត៌មានជាតិ
គួរឲ្យសរសើរ! គូរស្វាមីភរិយាថ្មី១គូរជូនថវិកាជាចំណងដៃអាពាហ៍ពិពាហ៍របស់ខ្លួន ដល់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី