(ភ្នំពេញ)៖ នៅលើហ្វេសប៊ុក នៅថ្ងៃទី២ ខែធ្នូនេះ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន បានធ្វើលិខិតជាលាយលក្ខណ៍អក្សរ ២ទំព័រ ដោយមានមេធាវី ២រូប បោះត្រា ទទួលស្គាល់ត្រឹមត្រូវ ដើម្បីជម្រាបដល់ឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី។ លោកជំទាវឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី បានឡាយតាមហ្វេសប៊ុក រកការបកស្រាយពីលោកជំទាវ ហ៊ុន ស៊ីណាត កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
ជាការឆ្លើយតប នៅថ្ងៃទី២ ខែធ្នូនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះលិខិត ២ទំព័រ អមដោយសារថា «ជម្រាបដល់នាង អ៊ាន សៀវម៉ី! នាងចង់បានការបកស្រាយ ពេលនេះ ខ្ញុំបកស្រាយឲ្យនាងប៉ុណ្ណឹង។ បើនាងនៅមិនអស់ចិត្ត ចាំខ្ញុំឲ្យមេធាវីខ្ញុំ បកស្រាយផ្លូវច្បាប់ឲ្យនាងស្តាប់ កាន់តែច្បាស់ណានាង»។
សូមអានលិខិតឆ្លើយតបរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដូចខាងក្រោម៖






