ខេត្តកណ្តាល ដាក់ចេញ​វិធានការ ៧​ចំណុច ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នៅ​ខេត្តកណ្តាល​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តកណ្តាល​)៖ អភិបាលខេត្ត​កណ្តាល ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បានចេញ​សេចក្តីណែនាំ ចំនួន ៧​ចំណុច ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នៅ​ខេត្តកណ្តាល​។ វិធានការ​ទាំងនោះ រួមមាន​៖ ត្រូវ​ផ្អាក​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ ដូចជា​កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង ការជួបជុំ​បែប​សាសនា និង​ការប្រមូលផ្តុំ ដែលមាន​មនុស្ស​លើសពី ២០​នាក់ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។ ក្នុងករណី​ចាំបាច់ អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ ប៉ុន្តែ​ការជួបជុំ​នេះ មិន​លើស​ចំនួន ២០​នាក់ និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ១,៥​ម៉ែត្រ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ ព្រមទាំង​ចាត់តាំង​ឲ្យ​មាន​កម្លាំង​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ដល់​ព្រះសង្ឃ មន្ត្រីរាជការ កម្មករ និយោជិត ពាណិជ្ជករ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ពី​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ឲ្យ​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ជាដើម​។​



អត្ថបទដែលជាប់ទាក់ទង
សម្តេចពញាចក្រី ហេង សំរិន ​រំលឹកថ្ងៃ២ធ្នូ ​ក្នុងឱកាសខួបលើកទី៤២ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨​
ព័ត៌មានជាតិ
អ្នកនាំពាក្យពន្ធនាគារ៖ ​ដើម្បីគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល​ សូមមេត្តាបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយ​
ព័ត៌មានជាតិ
ជំទាវ​ឧកញ៉ា​លក់​ឡេ អ៊ា​ន សៀវ​ម៉ី​ ត្រូវ​កូនស្រី​លោកជំទាវ ហ៊ុន ស៊ី​ណាត ប្រតិកម្ម​តប ​
ព័ត៌មានជាតិ
ចំនួនអ្នកស្លាប់ ដោយពុលស្រាស នៅខេត្តកំពង់ឆ្នាំង កើនដល់ ១០នាក់ ខណៈអាជ្ញាធរបិទសិប្បកម្មផលិតស្រាស និងរឹបអូសស្រាសជាច្រើនរយលីត្
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុនសែន​៖ បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស ២​ធ្នូ និង​ជ័យជំនះ ៧​មករា ទេនោះ ក៏​គ្មានអ្វីៗ​ដូច​ថ្ងៃ​នេះដែរ​!
ព័ត៌មានជាតិ
ម៉ាស​ចំនួន ១​លាន ៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយចំនួនទៀត របស់​កម្ពុជា បាន​ដឹក​តាម​យន្តហោះ ប្រគល់ជូន​រដ្ឋាភិបាល​ប្រទេស​ទី​ម័​រ​ខាងកើត (​ទី​ម័​រ​ឡេ​ស្ត​) ហើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី